ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ក្នុងភូមិសាស្ត្រស្រុកសង្កែ

ចែករំលែក៖

ខេត្តបាត់ដំបង៖ ដោយអនុវត្តតាមបទបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ដឹកនាំដោយលោកវរសេនីយ៍ទោ យុត តុងហូ ជាអធិការនគរបាលស្រុកសង្កែ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ បានចុះបង្រ្កាបបទល្មើសនេសាទ ០១លើក នៅចំណុចភូមិឈូងត្រដក់ ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង មានចូលរួមកម្លាំងចម្រុះសរុបចំនួន ១២នាក់ ។ 

សមត្ថកិច្ចបានប្រើប្រាស់សម្ភារៈក្នុងកិច្ចប្រតិបត្តិការនេះរួមមាន កាណូតចំនួន ០៤គ្រឿង ។ ជាលទ្ធផលសមត្ថកិច្ចបង្ក្រាបបាន៖

-បង្គោលចំនួន ១០០ដើម

-របាំងស្បៃមុងប្រវែង ៤០០ម៉ែត្រ

-ឡុកចាប់ត្រីចំនួន ០២ឡុក ។

 ចំពោះករណីខាងលើនេះ រាល់វត្ថុតាងដែលបង្ក្រាបបានសមត្ថកិច្ចកាប់បំផ្លាញ និងដុតកម្ទេចចោលនៅនឹងកន្លែង ដោយឡែកជនល្មើសបានរត់គេចខ្លួនមុនពេលសមត្ថកិច្ចចុះអន្តរាគមន៍៕

ដោយ៖ អរុណរះ


ចែករំលែក៖