ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរចុះណែនាំ កុំឱ្យហូបចុកចាក់បាស់ខ្លាំងៗពេលយប់ បែរជាត្រូវក្រុមអ្នកផឹកសុីជេរ នឹងយកកាំបិតចាក់រងរបួស

ចែករំលែក៖

ភ្នំពេញ ៖ ប្រុសស្រីមួយក្រុ​មអង្គុយផឹក ​ចាក់បាស់បង្កសំឡេងរំខានអ្នកជិតខាង ដល់​យប់​ជ្រៅ​ ត្រូវ​អាជ្ញាធរ​ចុះ​ទៅ​ណែនាំ​តែ​បែ​រជា​ស្រែក​ជេរ​ រួច​យក​កាំបិត​ចាក់​ត្រូវ​អាជ្ញាធរ​ម្នាក់​រងរបួស​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ ។ 

ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាល​ពី​វេលាម៉ោង​១១និង៥០នាទី​យប់​ ថ្ងៃ​ទី​២៤​ ខែ​កញ្ញា​ ឆ្នាំ​២០២៤​ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​១០០៧​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​។ 

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានអោយដឹងថា មុនកើតហេតុគេឃើញមាន ប្រុសស្រីមួយក្រុម នាំគ្នាអង្គុយហូបចុកនឹងចាក់បាសតម្លង់អ្នកជិតខាង ធ្វើអោយពលរដ្ឋនៅក្បែរសម្រាន្តមិនបាន ។ ភ្លាមៗ ប្រជាពលរដ្ឋបានរាយការណ៍ទៅកាន់អាជា្ញធរជួយចុះអន្តរាគមន៍ ។ ខណៈពេលដែរ អាជ្ញាធរចុះមកដល់ នឹងបានណែនាំបែរជាស្រែកជេរទៅកាន់អាជ្ញាធរ នឹងបានយកកាំបិតចាក់ទៅត្រូវអាជ្ញាធរម្នាក់ រងរបួសបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗផងដែរ ។ 

ក្រោយ​ពេល​កេីត​ហេតុ​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ដល់​កន្លែង​កើត​ហេតុ​ រួច​បាន​អញ្ជើញ​មនុស្ស​ប្រុស​ស្រី​៤នាក់​ទៅ​ប៉ុស្តិ៍​ដេីម្បី​ធ្វើ​ការ​សាក​សួរ​ ៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖