ព័ត៌មានទាន់ហេតុការណ៍៖

មែនក៏អី ! ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បង្គាប់អោយដោះលែង ចៅក្រមសាលាឧទ្ធរណ៍បញ្ជាអោយចាប់វិញ !

ចែករំលែក៖

ភ្នំពេញ ៖ ផេកក្នុងស្រុក១ បានបង្ហោះរឿងក្តៅ ពាក់ព័ន្ធនឹងបទឧក្រិដ្ឋ គ្រឿងញៀន អាចជាអំពើពុករលួយ លំដាប់«PIV» នៅយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ដោយសរសេរថា ៖ មានរឿងល្អមេីលហេីយ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បង្គាប់អោយដោះលែង ចៅក្រមសាលាឧទ្ធរណ៍បញ្ជាអោយចាប់វិញ !  

រឿងចៅក្រម ស សំណាង និង លោកព្រះ រាជអាជ្ញា រង សុខកែវ បណ្ឌិត ដោះលែង ឧក្រិដ្ឋជន ចិន ៥នាក់ ពាក់ព័ន្ធ គ្រឿងញៀន ៨០០ គីឡូក្រាម កន្លង មក ឥលូវ សាលាឧទ្ធរណ៍ ផ្ដន្ទាទោស ដាក់ ពន្ធនាគារ ម្នាក់ៗ ៥ឆ្នាំ និង ចេញ ដីកា បង្គាប់ ឲ្យ សមត្ថកិច្ច តាមចាប់ ខ្លួន មកទទួល ទោស វិញ ក្នុង សាលដីកា សាលាឧទ្ធរណ៍ ក៏បង្គាប់ អោយ ដកហូត រថយន្ត ពី ក្រុមឧក្រិដ្ឋជនមកវិញផងដែរ ។  

ខ្ញុំ គិតថា ឧក្រិដ្ឋជន ចិន ទាំង ៥នាក់ នោះ មិនដឹង រត់ ទៅដល់ក្រហែងណាទេ បន្ទាប់ ពី ចៅក្រម សាលា ដំបូង រាជធានី ភ្នំពេញ ដោះលែង ។  អាណិត តែ សមត្ថកិច្ច ទេ ខំ ស្រាវជ្រាវ ឃាត់ខ្លួន ទំរាំ បាន វេទនា ណាស់ ពេល បញ្ជូន ទៅ តុលាការ លោក លោកចៅក្រម ស សំណាង និង ព្រះ រាជ អាជ្ញា រង សុខ កែវបណ្ឌិត ដោះលែង ក្រោមហេតុផលថា គ្មាន ជាប់ពាក់ព័ន្ធ បទល្មើស ។  

បេី មិនពាក់ព័ន្ធ បទល្មើស ហេតុអ្វី បានចៅក្រមសាលា ឧទ្ធរណ៍ ភ្នំពេញ កាត់ទោសដាក់ពន្ធនាគារ ម្នាក់ៗ ៥ឆ្នាំ និង ចេញ ដីកា បង្គាប់ ឲ្យ សមត្ថកិច្ច តាមចាប់ ខ្លួន មកវិញ ?  

ករណី នេះ គួរ មានការ ស៊េីបអង្កេត ករណី ដោះលែង ឧក្រិដ្ឋជន ចិន ទាំង ៥នាក់ នេះឡេីងវិញ ដេីម្បី បញ្ជាក់ ភាព ស្អាតស្អំ ដល់ មន្ត្រី អនុវត្តន៍ ច្បាប់ ។

អង្គភាពមជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» សូមត្រឹមបង្ហោះពីផេក១នេះ សំខាន់ការពិត មានតែការបកស្រាយពី អ្នកនាំពាក្យ សាលាដំបូងរាជធានីភ្នំពេញ ប៉ុណ្ណោះ ទើបទទួលបានការពិត ៕ 

ដោយ ៖ សុខ ខេមរា


ចែករំលែក៖