ភ្នំពេញ ៖ ពិសាគ្រឿងស្រវឹងដោយការទទួលខុសត្រូវ! គ្រឿងស្រវឹងគ្មានអ្វីល្អសម្រាប់សុខភាពទេ! ផលប៉ះពាល់របស់គ្រឿងស្រវឹងចំពោះសុខភាពអ្នកពិសា ចាប់ផ្តើមពីកែវដំបូងដែលបានពិសា។ លោកនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារអន្តរក្រសួងគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង អញ្ជើញជាអធិបតីពិធី «ប្រកាសយុទ្ធនាការផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងអំពី ការទទួលទានគ្រឿងស្រវឹង ដោយការទទួលខុសត្រូវ» ដែលបានធ្វើឡើងនៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ នាសណ្ឋាគារ ហុីម៉ាវារី ភ្នំពេញ។ ពិធីប្រកាសយុទ្ធនាការផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងអំពីការទទួលទានគ្រឿងស្រវឹង ដោយការទទួលខុសត្រូវ រៀបចំឡើងដោយក្រុមហ៊ុន ខេមប្រ៊ូវ សហការភាពជាដៃគូជាមួយក្រុមហ៊ុន Grab ក្នុងគោលបំណងគាំទ្ររាល់ការអបអរប្រកបដោយការទទួលខុសត្រូវ និងជំរុញឲ្យតម្លៃទៅលើការពិសាគ្រឿងស្រវឹងក្នុងបរិមាណសមស្រប ៕
ដោយ ៖ សិលា