ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ១៥នាក់​ នៃលទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៤ករណីទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ៖ យុវជន​ និង​យុវតី​គ្រប់រូប​គួរជៀសឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ ព្រោះ​គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ១៥នាក់ (ស្រី ០នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៤ករណី ទូទាំងប្រទេសនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤ ។

ក្នុងចំណោមជនសង្ស័យចំនួន ១៥នាក់ រួមមាន៖​ ជួញដូរ ០ករណី ឃាត់ ០នាក់(ស្រី ០នាក់)​ ,ដឹកជញ្ជូន រក្សាទុក ២ករណី ឃាត់ ២នាក់(ស្រី ០នាក់)​ ,ប្រើប្រាស់ ២ករណី ឃាត់ ១៣នាក់(ស្រី ០នាក់)។ 

ចំណែក​វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៦ ខែតុលា រួមមាន៖​ មេតំហ្វេតាមីន​ ម៉ាទឹកកក​(Ice)ស្មេីនិង​ ៤,៩៥ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ២អង្គភាពបានចូលរួមបង្ក្រាប មានដូចខាងក្រោម​៖

កម្លាំង​នគរបាល​ជាតិ​ ២អង្គភាព

*១ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ១២នាក់។

*២ / តាកែវ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,៩១ក្រាម៕

ដោយ​៖ តារា​


ចែករំលែក៖