ខេត្តសៀមរាប ៖ រឿងចឹងសោះ ! ល្បិចបោកថ្មី ទិញឡានឱ្យលុយគ្រប់បង់តាមកុងធនាគារ ដល់បានឯកសារគ្រប់អស់យកឡានចេញបាន១ម៉ោង ខលឱ្យធនាគារប្លុកកុងអ្នកលក់ ! យីសំបូរល្បិចបោកប្លែកៗម្ល៉េះ ?
សូមបញ្ជាក់ថា ៖ ផ្អើលពេញក្រុង-ខេត្តសៀមរាបទាំងព្រឹក !
ករណីនេះលោក ឧត្តមសេនីយ៍ត្រី អ៊ុំ ចំរើន ស្នងការរងខេត្តសៀមរាប មិនបញ្ជាក់ពីការដឹកនាំកម្លាំងចុះយក អ្នកបើកបររថយន្ត BMW I8 ពណ៌ខៀវលាយក្រហម ផ្លាកលេខ ភ្នំពេញ 2BI-8000 នៅលើផ្លូវ៧មករា ត្រង់ចំណុចមុខសាលា ភ្យូឆឺរប្រាយ (Future Bright ) ស្ថិតក្នុងភូមិវត្តបូណ៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប នៅព្រឹកថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២៤ នោះទេ ដោយឆ្លើយថា “ជាប់រវល់”។
ប៉ុន្តែម្ចាស់ឡានដែលមានផេកឈ្មោះ SOR BOUN ពេលដែលសមត្ថកិច្ចឃាត់រថយន្ត និងអ្នកបើកបរបាន បញ្ជាក់យ៉ាងដូច្នេះថា ៖ «រកឃើញហើយអគុណបងប្អូន» ។
ផេកឈ្មោះ SOR BOUN ក៏សរសេរថា ៖ ខ្ញុំបាទបានលក់ឡាននេះដែលមានលេខឡានដូចខាងក្រោមទៅអោយជនមិនស្គាល់មុខទាំងពីរនេះ ហើយគាត់ក៏បានបាញ់លុយគ្រប់ចំនួន42000$ចូលកុងអេសុីលីដារបស់ខ្ញុំ ហើយខ្ញុំក៏បានអោយឯកសារទៅគាត់ទាំងអស់ ហើយប្រហែលមួយម៉ោងក្រោយមកគាត់ក៏បានប្លុកកុងរបស់ខ្ញុំមិនអោយបាញ់លុយចេញបានឡើយ🥲បើបងប្អូនបានឃើញឡានប្រភេទនេះរឺមនុស្សពីរនាក់នេៈសូមជួយប្រាបខ្ញុំផងដើម្បីអោយគាត់ចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់🙏🏻🙏🏻🙏🏻085609999/0967022222🙏🏻។
សូមបងប្អូនប្រុងប្រយ័ត្ន ល្បិចបោកថ្មីៗ តាមមិនទាន់ក្រុមជនទុច្ចរិតទេ ! ចំពោះករណីខាងលើ សមត្ថកិច្ចមិនទាន់បញ្ជាក់លម្អិតជាផ្លូវការនៅឡើយទេ រង់ចាំផ្សព្វផ្សាយនៅពេលក្រោយ ៕
ដោយ ៖ ជ្រោយពេជ្រ