ព័ត៌មានទាន់ហេតុការណ៍៖

ឡំប្រឺតា២គ្រឿងបុកគ្នាពេញទំហឹងបណ្ដាលឱ្យក្រឡាប់ និងរងរបួស០២នាក់

ចែករំលែក៖

ភ្នំពេញ៖ ឡំប្រឺតា២គ្រឿងបានបុកគ្នាពេញទំហឹងត្រង់ផ្លូវបំបែកបួនបណ្ដាលអោយក្រឡាប់ទាំង២គ្រឿង និងរងរបួសស្រាលម្ដាយនិងកូនស្រីអាយុ២ខួបម្នាក់ ភ្លាមនោះក៏មានការឈ្លោះប្រកែកគ្នា បង្កការភ្ញាក់កាលពីវេលាម៉ោង ១២ និង១០នាទីថ្ងៃត្រង់ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ចំនុចផ្លូវបំបែកជាបួនជិតគល់ស្ពាន៧មករា ស្ថិតតាមបណ្ដោយផ្លូវកម្ពុជាក្រាម កែងនិងផ្លូវ២៦៥ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។

 យោងតាមប្រភពព័ត៌មានពីកន្លែងពីកន្លែងកើតហេតុបានអោយដឹងថាមួយពេលកើតហេតុ មានបុរសម្នាក់បេីកឡំប្រឺតាពណ៌ស មួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ1KU. 2346 បានដឹកស្រ្ដីនិងកូនស្រីអាយុ២ខួបម្នាក់ តាមបណ្ដោយផ្លូវកម្ពុជាក្រាម ទិសដៅពីកើតមកលិចឆ្ពោះទៅស្ពានអាកាស៧មករា ខណះពេលធ្វើដំណើរដល់ចំនុចផ្លូវបំបែកជា ក៏មានឡំប្រឺតាគ្រឿងទៀត ពណ៌ស លាយខៀវពាក់ផ្លាកលេខកំពត1O.4414 ធ្វើដំណើរតាមបណ្ដោយផ្លូវ២៦៥ ទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន ក៏បានបុកគ្នាពេញទំហឹងបណ្ដាលក្រឡាប់ទាំង២គ្រឿងរងការខូចខាត និងរបួសស្រាលស្រ្ដីនិងកូនស្រីអាយុ២ខួបម្នាក់ ។ ដោយឡែក ខាងភាគីឡំប្រឺតាទាំង២គ្រឿងបាន ឈ្លោះប្រកែកគ្នានិយាយយកឈ្នះរៀងខ្លួនរហូតដល់រកប្រើហិង្សារដាក់គ្នា។

    ក្រោយពេលកើតហេតុសមត្ថកិច្ចប៉ុស្តិ៍សហការជាមួយនឹសមត្ថកិច្ចនគរបាលខណ្ឌចុះមកដល់ចំនុចកើតហេតុ បានអោយភាគីទាំង២សម្របសម្រួលគ្នាបានមួយសន្ទុះ ក៏ព្រមបញ្ចប់រឿងត្រឹមស្មើគ្នា ចំណែកជនរងគ្រោះម្ដាយនិងកូនស្រី បានទំនាក់ទំនងខាងគ្រួសារដឹកទៅមន្ទីរពេទ្យកុមារជាតិដើម្បីពិនិត្យមើល ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖