ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួចបង្កជាអំពើហិង្សារវាងគ្នាទៅវិញទៅមក នគរបាលឃាត់ខ្លួនភាគីទាំង២យកមកសាកសួរ

ចែករំលែក៖

ភ្នំពេញ៖​ យោងតាមផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលរាជធានីបានឱ្យដឹងនៅរសៀលថ្ងៃទី១៤​ ខែតុលា​ ឆ្នាំ២០២៤នេះថា​ កម្លាំងនគរបាលបានឃាត់ខ្លួន៦នាក់ក្រោយបង្កហឹង្សាពាក់ព័ណ្ឌគ្រោះថ្នាក់ចរាចរណ៍រវៀងរថយន្តនិងម៉ូតូបន្តិចបន្តួច​ ។ 

សមត្ថកិច្ចបានឱ្យដឹងថា​ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ២៣ និង៣០នាទី ស្ថិតនៅចំណុច ផ្លូវទន្លេសាប ភូមិ៣ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ មានករណីហិង្សា ផ្តើមឡើងពីគ្រោះថ្នាក់ចររាចរណ៍រវាងម៉ូតូនិងរថយន្ត បានរងការខូចខាតបន្តិចបន្តួច ដែលឈានដល់ការប្រើអំពើហិង្សានាំឲ្យភាគីខាងរថយន្តរងបួសបែកក្បាល និងភាគីខាងម៉ូតូរងរបួសបែកមាត់និងពកក្បាល។ភាគីម៉ូតូឈ្មោះ ហុីម អាល់ឡាវីន ភេទប្រុស អាយុ៤១ឆ្នាំ ស្នាក់នៅផ្លូវវិហារឥស្លាម ភូមិ២ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ មុខរបរលក់សាច់គោ។

ចំណែកភាគីរថយន្តមាន ចំនួន០៥នាក់៖

១-ឈ្មោះ សុខ ធីតា ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ គ្មានរងរបួស។

២-ឈ្មោះ May Hoang Dai អាយុ៣៤ឆ្នាំ ជនជាតិវៀតណាម រងរបួសបែកក្បាល អ្នកទេសចរណ៍។

៣-ឈ្មោះ Hai Hong Hung ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិវៀតណាម គ្មានរងរបួស អ្នកទេសចរណ៍។

៤-ឈ្មោះ Ghuyan Ha ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិវៀតណាម គ្មានរងរបួស អ្នកទេសចរណ៍។

៥-ឈ្មោះ Nguy En Thuc ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិវៀតណាម គ្មានរងរបួស អ្នកទេសចរណ៍។ពួកគេស្នាក់នៅផ្ទះលេខ២៩ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។សម្ភារៈដកហូតរួមមាន៖

១-រថយន្តម៉ាក TOYOTA PRUS ពណ៌ស ស៊េរីឆ្នាំ២០០៩ ផ្លាកលេខ ភ្នំពេញ 2BY-0379 ចំនួន០១គ្រឿង។

២-ម៉ូតូម៉ាក EROX ពណ៌ប្រផេះ ស៊េរីឆ្នាំ២០១៨ ផ្លាកលេខ ភ្នំពេញ 1HT-4412 ចំនួន០១គ្រឿង។

៣-ដុំឥដ្ឋបែក ចំនួន០១

៤-ឈើជ្រុងចំនួន០១កំណាត់

៥-ឈើមូលចំនួន០១កំណាត់

៦-អង្រែឈើ ចំនួន០១

បច្ចុប្បន្នភាគីទាំងពីរចំនួន០៦នាក់ រួមទាំងមធ្យោបាយរថយន្ត និងម៉ូតូ ឃាត់ខ្លួន និងរក្សាទុកបណ្តោះអាសន្ននៅផ្នែកជំនាញព្រហ្មទណ្ឌអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វាដើម្បីស្រាវជ្រាវបន្ត៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖