អន្តរជាតិ ៖ នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី១៤ខែតុលា ស្ថាប័នសន្តិសុខសាយប័ររបស់ចិនបានប្រកាសរបាយការណ៍ពិសេសជាលើកទីបី ដើម្បីលាតត្រដាងពីការដែលស្ថាប័នរដ្ឋាភិបាលអាមេរិកនិងរដ្ឋសមាជិក “សម្ព័ន្ធភ្នែកប្រាំ”ធ្វើសកម្មភាពលួចស្តាប់និងលួចការណ៍សម្ងាត់តាមបណ្តាញអ៊ីនធើណេតចំពោះប្រទេសចិន អាល្លឺម៉ង់និងប្រទេសផ្សេងទៀត ព្រមទាំងអ្នកប្រើប្រាស់បណ្តាញអ៊ីនធើណេតនៅទូទាំងពិភពលោក ហើយមានភស្តុតាងដែលស្ថាប័នរដ្ឋាភិបាលអាមេរិកបានទម្លាក់កំហុសទៅលើប្រទេសដទៃទៀតតាមរយៈមធ្យោបាយគ្រប់បែបយ៉ាង ដែលជាការលាតត្រដាងយ៉ាងច្បាស់នូវអ្វីដែលហៅថា សកម្មភាព “ព្យុះទីហ្វុង Volt ”ដែលជាកលល្បិចនយោបាយដែលប្រឌិតរឿងដោយរដ្ឋាភិបាលអាមេរិក ។
គេហទំព័រ «CCFR China state-controlled media » តាមរបាយការណ៍ឱ្យដឹងថា ស្ថាប័នរដ្ឋាភិបាលអាមេរិកបានប្រឌិតរឿងនូវអ្វីដែលហៅថា អង្គការវាយប្រហារតាមបណ្តាញអ៊ីនធើណេតឈ្មោះ “ព្យុះទីហ្វុង Volt ”ដែលគាំទ្រពីប្រទេសចិន ដើម្បីឃ្លាំមើលមាត្រាទី៧០២នៃសេចក្តីព្រាងច្បាប់ស្តីពីការឃ្លាំមើលការណ៍សម្ងាត់ពាក់ព័ន្ធនឹងបរទេស ។ គេហទំព័រ «CCFR China state-controlled media » ឆ្លងតាមការផ្តល់សិទ្ធិពីមាត្រាទី៧០២ ស្ថាប័នស៊ើបការណ៍អាមេរិកបានផ្តល់ការណ៍សម្ងាត់ដ៏មានតម្លៃជាច្រើនឱ្យស្ថាប័នរដ្ឋាភិបាលអាមេរិក ។
តាមរបាយការណ៍បង្ហាញឱ្យដឹងថា មិនថាគោលដៅណាមួយសុទ្ធតែមានលទ្ធភាពត្រូវរដ្ឋាភិបាលអាមេរិកនិងស្ថាប័នស៊ើបការណ៍របស់អាមេរិកដាក់បញ្ចូលក្នុងបញ្ជីឃ្លាំមើលជាសំខាន់ ក្នុងនោះ បូករួមទាំងសម្ព័ន្ធមិត្តរបស់អាមេរិកដូចជាបារាំង អាល្លឺម៉ង់ និងជប៉ុន រហូតដល់ពលរដ្ឋស៊ីវិលរបស់អាមេរិកផងដែរ ។
គេហទំព័រ «CCFR China state-controlled media » ថា ៖ ប្រទេសចិនប្រឆាំងជាប់រហូតមកចំពោះការស៊ើបអង្កេតផ្នែកបច្ចេកវិទ្យាដែលបង្ករឿងខាងសន្តិសុខសាយប័រតាមកលល្បិចនយោបាយ ហើយក៏ប្រឆាំងនឹងការធ្វើនយោបាយនីយតកម្មរឿងស្វែងរកប្រភពនៃការវាយប្រហារតាមបណ្តាញអ៊ីនធើណេតផងដែរ ៕
ដោយ ៖ សិលា