ព័ត៌មានទាន់ហេតុការណ៍៖

Liverpool បន្តកាន់កាប់កំពូលតារាង ក្រោយឈ្នះ Chelsea ២-១

ចែករំលែក៖

ក្រុមហង្សក្រហម Liverpool បានបន្តកាន់កាប់កំពូលតារាង Premier League ជាមួយនឹងជ័យជម្នះលើក្រុមតោខៀវ Chelsea នៅ Anfield ក្នុងលទ្ធផល ២ទល់១ ខណៈដែលលទ្ធផលនេះគឺជាការចាប់ផ្តើមដ៏ល្អក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅលោក Arne Slot។

បុរសសញ្ជាតិហូឡង់រូបនេះគឺជាគ្រូបង្វឹកក្រុម Liverpool ដំបូងគេដែលឈ្នះការប្រកួតចំនួន១០ក្នុងចំណោម១១ប្រកួតដំបូងរបស់គាត់ ដែលជាជ័យជម្នះចុងក្រោយនេះបានធ្វើឱ្យពួកគេនាំមុខក្រុម Manchester City ១ពិន្ទុបន្ទាប់ពីជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ពួកគេនៅលើទឹកដី Wolves នៅរាត្រីថ្ងៃទី២០ តុលាជាមួយគ្នា។

ខ្សែប្រយុទ្ធឆ្នើមរបស់ហង្សក្រហម Mohamed Salah បានរកគ្រាប់បាល់ឲ្យ Liverpool នាំមុខមុននៅនាទីទី២៩បន្ទាប់ពីកំហុសរបស់ Levi Colwill លើ Curtis Jones ដែលជាការពិន័យប៉េណាល់ទីធ្វើឲ្យខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ីបស៊ុតបាល់ពិន័យផុតដៃអ្នកចាំទី Robert Sanchez របស់ Chelsea។

ក្រុមភ្ញៀវ Chelsea បានទាញយកប្រយោជន៍ពីការសងសឹកដើម្បីតាមស្មើវិញនៅ៣នាទីបន្ទាប់ពីការប្រកួតតង់ទី២ចាប់ផ្តើមគឺនៅនាទីទី៤៨ ដែលជាការរកគ្រាប់បាល់ដោយកីឡាករ Nicolas Jackson បានប្រណាំងយ៉ាងស្វិតស្វាញក្នុងការស៊ុតបាល់បញ្ចូលទី ដែលជាគ្រាប់បាល់ដែលទទួលបានបន្ទាប់ពីត្រូវបានច្រានចោលសម្រាប់ការប្រកួតក្រៅដីកន្លងមក។

ក្រុមម្ចាស់ផ្ទះ Liverpool ប្រើពេលតែ៣នាទីក្រោយពី Chelsea តាមស្មើនោះ ដើម្បីនាំមុខវិញដែលជាការរកគ្រាប់បាល់ដោយកីឡាករ Curtis Jones ពីការបញ្ជូនរបស់ Salah នៅនាទីទី៥១។

លទ្ធផលនេះមានន័យថា ការចាញ់តែមួយគត់របស់លោក Slot ចាប់តាំងស្នងតំណែងពីលោក Jurgen Klopp គឺចាញ់ Nottingham Forest នៅ Anfield ក្នុងខែកញ្ញា ខណៈដែលនេះគឺជាការបរាជ័យក្នុងលីកលើកដំបូងរបស់ Chelsea ក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មីលោក Enzo Maresca ចាប់តាំងពីការប្រកួតបើកឆាកចុងសប្តាហ៍ជាមួយនឹងក្រុម Manchester City។

Liverpool គឺជាក្រុមដែលមានទម្រង់លេងល្អផងដែរ ក្រោមការដឹកនាំរបស់លោក Slot បន្ទាប់ពីស្នងតំណែងពីលោក Klopp ដែលបានប្រមូលប្រាក់មុនពេលចាកចេញពី Anfield នៅចុងបញ្ចប់នៃរដូវកាលមុន។ អ្វីដែលមិនមានការផ្លាស់ប្តូរនោះគឺការទទួលបានជោគជ័យ ដោយអ្វីដែលត្រូវបានគេចាត់ទុកថា ជាការចាប់ផ្តើមដ៏ល្អដោយសារការប្រុងប្រយ័ត្ន និងការវាយបក ដែលគេចាត់ទុកថាជារឿងដ៏ល្អមួយបន្ទាប់ពីទទួលបានជ័យជម្នះលើក្រុម Chelsea។

ការទទួលជ័យជម្នះនេះគឺជាការសំខាន់បំផុតដើម្បីបន្ថែម៣ពិន្ទុ ដែលក្រុមហង្សក្រហមកំពុងប្រជែងគ្នាយ៉ាងស្វិតស្វាញក្នុងតំបន់កំពូលតារាងជាមួយ Manchester City បន្ទាប់ពីក្រុមនេះបានយកឈ្នះ Wolves ២ទល់១ដែរ។

Chelsea ពេលនេះគ្មានឈ្នះទេក្នុង១០ប្រកួតជាមួយ Liverpool រួមទាំងចាញ់ក្នុងវគ្គផ្តាច់ព្រ័ត្រ League Cup និង FA Cup វគ្គផ្តាច់ព្រ័ត្រក្នុងឆ្នាំ២០២២ លើបាល់ប៉េណាល់ទី រួមជាមួយនឹងការចាញ់នៅ Wembley នៅម៉ោងបន្ថែមកាលពីរដូវកាលមុន។

ការប្រកួតបន្ទាប់ក្រុមហង្សក្រហម Liverpool ត្រូវប៉ះក្រុមម្ចាស់ផ្ទះមកពីអាល្លឺម៉ង់ RB Leipzig នៅថ្ងៃទី២៤ ខែតុលា ក្នុងវគ្គជម្រុះ Champions league ខណៈដែលតោខៀវ Chelsea ត្រូវប៉ះក្រុមម្ចាស់ផ្ទះ Panathinaikos ក្នុងពានរង្វាន់ UEFA Conference League នៅថ្ងៃទី២៤ ខែតុលាដូចគ្នា ៕

ដោយ៖ ភារៈ (រូបភាព ៖ BBC Sport)


ចែករំលែក៖