ភ្នំពេញ ៖ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- ការចាប់ខ្លួនឳពុកលោក ស៊ន តារា មិនប៉ះពាល់ដល់សម្តេចតេជោ ហ៊ុន សែន ទេ = ព្រោះគឺជារឿងអនុវត្តច្បាប់។
២- ចេះដប់មិនស្មើនឹងប្រសប់មួយ = ប្រកបកិច្ចការអីត្រូវឲ្យច្បាស់លាស់ទើបបានផល?
៣- ជាធម្មតាទេតែមានការធ្វេសប្រហែស ពួកម៉ាហ្វីយ៉ាតែងតែឆក់ឱកាសដើម្បីធ្វើសកម្មភាពហើយ = ដូច្នេះ រដ្ឋនិមួយៗតែងតែមានការប្រុងប្រយ័ត្នជាប់ជានិច្ច?
៤- ក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមគ្រប់ពេលចង់ឲ្យតែសម្តេចតេជោបាត់ពីមុខពួកវា = តែផ្ទុយទៅវិញពួកវាតែងតែទៅមុនសម្តេចជាបន្តបន្ទាប់ហើយ?
៥- ជាពិសេសអាជននី មុខជាទៅមុនឆាប់ៗនេះជាមិនខាន = អ្នកប្រមាថគេច្រើនតែទទួលរងកម្មពៀរមុនគេ?
៦- គ្រាន់តែអាជននី និយាយរឿងអីធ្វើឲ្យសម្តេចតេជោ ហ៊ុន សែន ភ័យ = តើភ័យរឿងអីបើកំពុងនៅកាន់អំណាចពេញក្នុងដៃ?
៧- ដែលភ័យគឺក្រុមឧទ្ទាមក្រៅច្បាប់រត់ចោលស្រុកទេតើ = ដែលចេះតែនិយាយចោទគេឯងនឹងហើយដែលហៅថាភ័យនោះ?
៨- ការស្នើរបស់ក្រុមឧទ្ទាមក្រៅច្បាប់ទៅរដ្ឋាភិបាលបារាំង = បារាំងនឹងយកពាក្យស្នើនោះដាក់ក្នុងធុងសម្រាម?
៩- ការបង្កើតរបស់ហៅថាចលនាជាតិតស៊ូនៅសហរដ្ឋអាមេរិក = តស៊ូនៅសហរដ្ឋអាមេរិកនិងបារាំងទៅ កុំមកស្រុកខ្មែរ បើរឹងក្បាលមកនឹងត្រូវជាប់ខ្នោះ?
១០- មិនមែនលោក សុខ ស៊ុនណារ៉េត កាត់កាល ស៊ន តារាទេ = តែ ស៊ន តារា កូនអកត្តញ្ញូទេដែលកាត់កាលឳពុករបស់ខ្លួន? ៕
ដោយ ៖ សិលា