ព័ត៌មានទាន់ហេតុការណ៍៖

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តាំងស៊ប់ ក្នុងឋានន្តរស័កិ្តអនុព្រះរាជអាជ្ញា នៃក្របខណ្ឌព្រះរាជអាជ្ញា ដល់ព្រះរាជអាជ្ញារងកម្មសិក្សា៣២នាក់

ចែករំលែក៖

ភ្នំពេញ ៖ បើតាមព្រះរាជក្រឹត្យដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន «នគរវត្ត» ទទួលបាននៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ គឺព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តាំងស៊ប់ ក្នុងឋានន្តរស័កិ្តអនុព្រះរាជអាជ្ញា នៃក្របខណ្ឌព្រះរាជអាជ្ញា ដល់ព្រះរាជអាជ្ញារងកម្មសិក្សា៣២នាក់ និងចាត់ឱ្យទៅបំពេញការងារ ជាព្រះរាជអាជ្ញានៅក្រសួងយុត្តិធម៌។ 

 ព្រះរាជអាជ្ញាទាំង៣២នាក់ខាងលើ មានសិទ្ធិទទួលប្រាក់បៀវត្សមូលដ្ឋាន និងប្រាក់ឧបត្ថម្ភផ្សេងៗ ទៀតតាមច្បាប់បានកំណត់។ សិទ្ធិទទួលប្រាក់ឧបត្ថម្ភផ្សេងៗ សិទ្ធិឡើងឋានន្តរស័ក្តិ ឬឡើងថ្នាក់ ត្រូវបានគិតចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤។

ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខា តទៅ ៕

ដោយ ៖ សិលា


ចែករំលែក៖