ព័ត៌មានទាន់ហេតុការណ៍៖

Ubdate៖ ទីបំផុតរថយន្តដឹកជញ្ជូនលៀសឈ្មួញស្រីឈ្មោះ សន វ៉ាន់នី ត្រូវបានបង្រ្កាបមួយចម្អិនកំពឹសលែងវិញ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ប្រភពរាយការណ៍ពីមន្រ្តីជំនាញរដ្ឋបាលជលផល នាព្រឹកថ្ងៃសៅរ៍ ៨រោច ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឲ្យដឹងថា រថយន្តធុនធំ១គ្រឿងដែលបានធ្វើសកម្មភាពលើកលៀស ដើម្បីបម្រុងដឹកជញ្ជូនឆ្លងទៅប្រទេសក្បែរខាង(វៀតណាម)កាលពីយប់មិញ ត្រូវបានបង្រ្កាបដោយមានស្ថាប័នមានសមត្ថកិច្ចចម្រុះ រួចនាំយកទៅទីស្នាក់ការផ្នែករដ្ឋបាលជលផលក្រគរ ដើម្បីចាត់ការបន្ត ។

ប្រភពរាយការណ៍ដដែលឲ្យដឹងទៀតថា រថយន្តធុនធំត្រូវបានបង្រ្កាបម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ពាក់ស្លាកលេខ កំពង់ចាម 3A 9624 ។ រថយន្តមានផ្ទុកលៀងច្រកក្នុងការ៉ុង ប្រមាណជាង៥០ការ៉ុងនេះ ប្រភពពុំបញ្ជាក់អំពីម្ចាស់នោះទេ ។ ទោសជាយ៉ាងណាក្ដី រថយន្តមានផ្ទុកលៀសខាងលើ មន្ត្រីមិនបញ្ជាក់អំពីរកឃើញមានបទល្មើសនោះទេ គឺ លៀសទំហំធំសម្រាប់ផ្គត់ផ្គង់ទីផ្សារប៉ុណ្ណុះ ។ តែបញ្ហាត្រង់ថា មន្រ្តីជំនាញអះអាងបានធ្វើកិច្ចសន្យាឲ្យត្រឡប់ទៅវិញ ?(មិនមានបទល្មើស)មិនយល់ ។

គួររំលឹកផងដែរថា រថយន្តធុនធំត្រូវបានបង្រ្កាបរបស់ឈ្មួញឈ្មោះ ចែវ៉ាន់នី បានធ្វើសកម្មភាពលើកលៀស នៅចំណុចមាត់ទឹកបឹងទន្លេសាប ស្ថិតនៅភូមិកំពង់ឃ្នៀស ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោងប្រមាណជាង៨យប់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ម្សិលមិញ ។ 

ទោះជាយ៉ាងណាក្ដី ប្រភពព័ត៌មានផ្សេងលើកឡើងស្រដៀងៗគ្នាថា លៀសដែលបានធ្វើសកម្មភាពត្រង់ចំណុចខាងលើ ដើម្បីដឹកជញ្ជូនទៅលក់នៅប្រទេសក្បែរខាង(វៀតណាម) សម្រាប់កែច្នៃធ្វើជាចំណីសត្វ ហើយបានបែកការណ៍ និងត្រូវបានបង្រ្កាបនេះ គឺ លៀសនៅលើកាណូតត្រង់តំបន់ដដែលនៅឡើយទេ គេអាចប្ដូរពេលវេលាឬទីតាំង ដើម្បីបន្តសកម្មភាពដឹកជញ្ជូន ។ 

ប្រភពបញ្ជាក់ទៀតថា ឈ្មួញលៀសដ៏សកម្ម សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ធ្លាប់ចាប់ផាកពិន័យអន្តរការណ៍ច្រើនលើកនោះ ត្រូវបានគេស្គាល់ ឈ្មោះ សន វ៉ាន់នី ៕

ដោយ៖ ប៉ឹម ពិន


ចែករំលែក៖