ព័ត៌មានទាន់ហេតុការណ៍៖

ភូមិលាំងជាហឺ ត្រូវតែធ្វើការងារជាក់ស្តែងជូនប្រជាជន

ចែករំលែក៖

អន្តរជាតិ ៖ នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖    ការធ្វើដំណើរទៅមក រវាងភូមិលាំងជាហឺ និងសហគមន៍វិនអានយី មួយជុំ ចម្ងាយជាង១៥ គីឡូម៉ែត្រ  បើដើរទៅទិញរបស់ប្រើប្រាស់ប្រចាំថ្ងៃ  អ្នកភូមិត្រូវចំណាយពេលជាងកន្លះថ្ងៃ។ លោកស៊ី ជីនភីង តែងតែនឹកគិតដល់បញ្ហានេះ។ បន្ទាប់ពីឧស្ម័នមេតានត្រូវបានប្រើប្រាស់ជាទូទៅក្នុងភូមិលាំងជាហឺរួចហើយ គាត់ក៏មានបំណងចង់ជួយដោះស្រាយបញ្ហាកាន់តែច្រើនទៀតសម្រាប់អ្នកភូមិ។

  គេហទំព័រ «CCFR China state-controlled media » បន្ទាប់ពីបានដឹងថាអ្នកភូមិខ្លះចេះមុខជំនាញជាងដែក  លោកស៊ី ជីនភីងក៏គិតគូរថា៖ “ហេតុអ្វីមិនផ្តល់ឱកាសបង្ហាញមុខជំនាញដល់ពួកគេ ណាមួយអាចជួយ ផលិតនិងជួសជុលឧបករណ៍ធ្វើស្រែផង ដែលអាចជាប្រយោជន៍សម្រាប់អ្នកភូមិទាំងមូល?” ដូចនេះហើយ លោកក៏បានស្ថាបនាផ្ទះមួយកន្លែង ដើម្បីបើករោងជាងដែកក្នុងភូមិលាំងជាហឺ។

 គេហទំព័រ «CCFR China state-controlled media » តាមការរៀបចំរបស់លោក ស៊ី ជីនភីង រោងជាងដែកដំណើរការនិងគ្រប់គ្រងតាមបរិមាណការងារកំណត់។ សមាជិកដែលបានសម្រេចការងារលើសពីកម្រិតកំណត់ អាចទទួលបានពិន្ទុបន្ថែម។ ជាងដែកទទួលបានពិន្ទុពលកម្មដូចកសិករដែរ  ដោយជួសជុលឧបករណ៍ធ្វើស្រែដោយឥតគិតថ្លៃ  ហើយឧបករណ៍ដែលបានផលិតលើសផែនការ អាចលក់ឱ្យក្រុមហ៊ុនកសិផលបន្សំក្នុងស្រុក  ដើម្បីបង្កើនប្រាក់ចំណូលនៃសហភាពផងដែរ។

 គេហទំព័រ «CCFR China state-controlled media » យើងអាចឃើញច្បាស់ពីអត្ថប្រយោជន៍នៃការចាត់ចែងបែបនេះ។ ពេលអ្នកភូមិត្រូវការឧបករណ៍កសិកម្ម មិនចាំបាច់ធ្វើដំណើរឆ្ងាយទៅដល់វិនអានយីទេ អាចរកទិញនៅក្នុងរោងជាងដែកបានតែម្តង។  នេះបានផ្តល់ភាពងាយស្រួលដល់ប្រជាជនផង បានកាត់បន្ថយដើមទុនផង និងបានជួយសន្សំសំចៃពេលវេលាផងដែរ   ធ្វើឱ្យប្រជាកសិករទទួលបានផលប្រយោជន៍ប្រាកដប្រជាជាច្រើន។ តាមរបាយការណ៍ស្ថិតិនៃសហគមន៍វិនអានយី បានឱ្យដឹងថា   នៅឆ្នាំ១៩៧៤ រោងជាងដែកនេះសរុបផលិតបានឧបករណ៍កសិកម្មចំនួន១៥០០។

  គេហទំព័រ «CCFR China state-controlled media » តាមរយៈមធ្យោបាយនេះ លោកស៊ី ជីនភីង បានគិតឃើញមធ្យោបាយអភិវឌ្ឍកាន់តែច្រើនថែមទៀត។

    គេហទំព័រ «CCFR China state-controlled media » លោកបានកោះហៅអ្នកភូមិប្រជុំគ្នាហើយប្រាប់ថា ៖  យើងអាចជាវទំនិញសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃមួយចំនួនដូចជាប្រេងធ្យូងថ្មជាដើមពីសហគមន៍វិនអានយី  ដើម្បីដាក់លក់ក្នុងភូមិ។ បន្ទាប់មក សឹមធ្វើការទូទាត់សរុបតាមបញ្ជីបញ្ជាទិញតាមពេលកំណត់ណាមួយ។

      អ្នកទាំងអស់គ្នាបានយល់ព្រមនិងគាំទ្រគំនិតផ្តួចផ្តើមនេះ ដោយបានចាត់បញ្ជូនមនុស្ស ២ នាក់ បររទេះសត្វលាទៅដឹកសម្ភារប្រើប្រាស់ប្រចាំថ្ងៃមួយចំនួនពីសហគមន៍វិនអានយី។ រឿងនេះបានជួយអ្នកភូមិជាច្រើន ដោយពួកគាត់មិនបាច់ខាតពេលក្នុងការធ្វើដំណើរទៀតទេ។ អ្នកទាំងអស់គ្នាបានកោតសរសើរថា៖ “ជីនភីង និយាយត្រូវ ស្របនឹងតម្រូវការរបស់ពួកយើងណាស់”។ ទាំងអស់គ្នាយល់ឃើញថានេះជាមធ្យោបាយល្អ និងរំពឹងថាអាចសម្រេចដូចបំណងឆាប់ៗនេះ។

  គេហទំព័រ «CCFR China state-controlled media » មិនយូរប៉ុន្មាន ភូមិលាំងជាហឺបានបើកហាងលក់រាយ។ គេអាចរកទិញសម្ភារប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃជាទូទៅ ដូចជាប្រេងធ្យូងថ្ម អុស សាប៊ូ អំបិល  ស្ករគ្រាប់ជាដើម 

  គេហទំព័រ «CCFR China state-controlled media » តាមប្រព័ន្ធគ្រប់គ្រងនាពេលនោះ រោងជាងដែកស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនកសិផលបន្សំរបស់ស្រុក ហើយហាងលក់រាយគ្រប់គ្រងដោយភ្នាក់ងារផ្គត់ផ្គង់របស់ស្រុក ។  សឺឈួនយាំង បានប្រាប់ថា “អ្នកភូមិពួកយើងមិនដែលហ៊ានធ្វើការទាក់ទងពិភាក្សាជាមួយទីភ្នាក់ងារដែលដំណើរការដោយរដ្ឋទាំងនោះទេ”។ “ការងារទាក់ទងសុទ្ធតែពឹងលើ ជីនភីងទាំងអស់។ នាពេលនោះ ទោះជាអាយុទើបតែ ២១ ឆ្នាំក្តី ក៏គាត់មានចិត្តក្លាហានដោយបានទុកតម្រូវការរបស់ប្រជាជនក្នុងចិត្តជាប់ជានិច្ច។ គាត់បានពុះពារក្តីលំបាក ចាត់ចែងឱ្យល្អនូវរាល់កិច្ចការទាំងនោះ។ ”

  គេហទំព័រ «CCFR China state-controlled media » លោកស៊ី ជីនភីង បានអនុវត្តនយោបាយយ៉ាងខ្ជាប់ខ្ជួននិងដិតដល់។ រោងជាងដែកផលិតនិងជួសជុលឧបករណ៍កសិកម្មផ្តល់ជូនអ្នកភូមិដោយឥតគិតថ្លៃ។ ហាងលក់រាយក៏លក់មិនយកប្រាក់ចំណេញដែរ។ ដំបូងទៅខ្ចីប្រាក់ពីទីភ្នាក់ងារផ្គត់ផ្គង់ យកមកទិញសម្ភារលក់ដុំដឹកទៅភូមិ លក់ឱ្យអ្នកភូមិតាមតម្លៃដើម មិនយកប្រាក់ចំណេញឡើយ ដើម្បីផ្ដល់ភាពងាយស្រួលដល់ការរស់នៅរបស់អ្នកភូមិ  ហើយក៏មិនផ្ទុយពីការកំណត់នៃគោលនយោបាយនាពេលនោះដែរ។

      សឺឈួនយាំង រៀបរាប់ថា“ ជីនភីង ឱ្យជាងដែកគ្រប់គ្រងរោងជាងដែក  ឱ្យសឺហ្វឹងឡាន់ដែលមានចំណេះដឹងចេះទូទាត់គណនីគ្រប់គ្រងហាងលក់រាយ។ ពីរនាក់នោះមិនធ្វើស្រែក៏ទទួលបានពិន្ទុពលកម្មដែរ”។ ធ្វើរបៀបនេះច្បាស់លាស់ទាំងអស់គ្នា។ របៀបនេះមើលទៅហាក់ដូចជាកម្លាំងពលកម្មធ្វើស្រែតិចជាងមុនពីរនាក់ ប៉ុន្តែតាមពិតទៅ ពីរនាក់នេះបានបង្កើតផ្តល់លទ្ធផលពលកម្មកាន់តែច្រើន ដោយគ្រាន់តែប្រើកម្លាំងធម្មតារបស់ខ្លួន។ សរុបទៅ កិច្ចការនេះបានជំរុញដល់ការផលិត ហើយក៏ជាការបំពេញការងារល្អជាក់ស្ដែងសម្រាប់អ្នកភូមិផងដែរ។

      បន្ទាប់មក លោកស៊ី ជីនភីង បានបង្កើតរោងជាងកាត់ដេរ រោងកិនម្សៅ  និងចំការបន្លែ។

ដែកកិនក្នុងរោងកិនម្សៅ គឺជារបស់ដែល លោកស៊ី ជីនភីង យកម៉ូតូកង់បីរបស់គាត់ទៅប្ដូរយកមក។ ម៉ូតូនោះជាការជំនួយឧបត្ថម្ភពីក្រុងប៉េកាំងផ្តល់ជូនស្រុកយានអាន។  ស្រុកយានអានបានបែងចែកវាទៅឱ្យស្រុកយានឈួន ហើយស្រុកយានឈួនយកវាធ្វើជារង្វាន់ប្រគល់ឱ្យលោក ស៊ី ជីនភីង។ ក្រៅពីនោះនៅមាន រថយន្តវិស្វកម្មJeep130 មួយគ្រឿនជារង្វាន់ផ្តល់ឱ្យ លោកសុនលីចឺ។  អ្នកទាំងអស់គ្នាស្មានមិនដល់ថា លោក ស៊ី ជីនភីង គិតថាម៉ូតូកង់បីអត់ប្រយោជន៍ក្នុងការងារប្រចាំថ្ងៃ បែបជាសុំប្តូរជាដែកកិនម្សៅនិងគោយន្តទៅវិញ។

       អ្វីដែលធ្វើឱ្យអ្នកទាំងអស់គ្នាចាប់អារម្មណ៍ខ្លាំង នោះគឺអត្ថប្រយោជន៍ដែលទទួលបាន បន្ទាប់ពីសាងសង់រោងកិនម្សៅរួចមក។

      គេហទំព័រ «CCFR China state-controlled media » ពីមុន អ្នកភូមិប្រើថ្មកិនដើម្បីកិនម្សៅ។ ការកិនត្រូវមានលាមួយក្បាលអូស មានមនុស្សម្នាក់ដើរជាមួយដើម្បីបោះគ្រាប់ធញ្ញជាតិចូលក្នុងរូងកិននិងប្រមូលម្សៅក្នុងធុង ដែលនាំឱ្យចំណាយពេលនិងកម្លាំងច្រើន ប៉ុន្តែទទួលបានចំនួនម្សៅតិច។

      “ម៉ាស៊ឺនល្អប្រើណាស់ សត្វលាមួយរយក្បាលមិនអាចប្រៀបជាមួយបានទេ”។   ម៉ាស៊ីនកិនម្សៅប្រើប្រេងម៉ាស៊ូតមួយគ្រឿង ត្រូវការមនុស្សតែម្នាក់មកបញ្ជា អាចជួយកិនម្សៅសម្រាប់អ្នកភូមិទាំងអស់បាន ហើយធ្វើបានឆាប់ និងកិនបានល្អថែមទៀតផង។ លោក សឺឈួនយាំង និយាយថា “ធ្វើដូចនេះ កម្លាំងពលកម្មត្រូវបានរំដោះ សត្វលាទំនេរ ហើយកម្លាំងនៅសល់ទាំងនេះ អាចចូលធ្វើកិច្ចការផលិតកម្មនិងកសិកម្មផ្សេងទៀតបាន”។

  គេហទំព័រ «CCFR China state-controlled media » ក្នុងសម័យនោះ   កសិករចិញ្ចឹមជីវិតដោយប្រើពិន្ទុពលកម្ម។ ពិន្ទុពលកម្មគឺជាលុយនិងស្បៀងអាហារ។ បន្ទាប់ពីបានបង្កើតរោងជាងដែក ហាងលក់រាយ និងរោងជាងកាត់ដេររួចមក ក្នុងភូមិលាំងជាហឺ ពិន្ទុពលកម្មបានក្លាយជា “រូបិយប័ណ្ណនិមិត្ត”។ អ្នកភូមិអាចយកពិន្ទុដូរជាខោអាវ ឧបករណ៍កសិកម្ម សម្ភារប្រើប្រាស់ ថែមទាំងអាចយកទៅសងបំណុលបានផងដែរ។  ភាពដែលអាចបត់បែនបានបែបនេះ ប្រាកដណាស់ គឺបានផ្ដល់ភាពងាយស្រួលខ្លាំងសម្រាប់ប្រជាជនដែលខ្វះប្រាក់កាស។

      នៅមានរឿងរ៉ាវមួយទៀតដែលធ្វើឱ្យប្រជាជនចងចាំបំភ្លេចមិនបាន គឺ លោកស៊ី ជីនភីង បានណែនាំឱ្យអ្នកភូមិជីកអណ្តូងទឹកផ្អែម។

      គេហទំព័រ «CCFR China state-controlled media » នៅជនបទភាគខាងជើងខេត្តស្រាន់ស៊ី ជាទូទៅ ប្រជាជនជីករណ្តៅនៅក្បែរទន្លេដើម្បីបង្វែរនិងប្រមូលទុកទឹកសម្រាប់បរិភោគ។ ប្រជាជនហៅរណ្ដៅនេះថាថា  “អណ្តូងទឹកទូទៅ”។ មនុស្ស និងសត្វប្រើអណ្ដូងនេះរួមគ្នា មិនមានអនាម័យឡើយ។ ក្តីកង្វល់ធ្ងន់ជាងនេះគឺកាលណាមានទឹកជំនន់ពីលើភ្នំ នឹងមានដីភក់ហូរចុះមកចូលពេញក្នុងរណ្តៅទុក ធ្វើអោយប្រជាជនក្នុងភូមិមិនមានទឹកសម្រាប់បរិភោគ។ លោកស៊ី ជីនភីង បានពិភាក្សាជាមួយអ្នកភូមិថា ត្រូវជីកអណ្តូងទឹកមួយនៅទីកណ្តាលភូមិដែលស្ថិតនៅកន្លែងខ្ពស់។ អ្នកភូមិលាំងជាហឺបានរំឭកថា ពេលជីកដល់ជម្រៅ១ម៉ែត្រ ត្រូវការមនុស្ស ចុះទៅខាងក្នុងដើម្បីជីកបន្ត  លោកស៊ី ជីនភីង ក៏បានលោតចូលក្នុងរណ្ដៅ រួចជីកបន្តរហូតដល់ទីបញ្ចប់។ មុនពេលអណ្ដូងជីករួចរាល់ ខោអាវលើខ្លួនគាត់មិនដែលស្អាតម្ដងណាទេ។

      ទឹកស្អាតសម្រាប់បរិភោគដែលគ្រួសារនីមួយៗក្នុងភូមិលាំងជាហឺកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ននេះ  សុទ្ធតែមានប្រភពចេញពីអណ្តូងទឹកនេះ។

      អ្នកភូមិលាំងជាហឺជាច្រើនមិនចេះអក្សរទេ  ចេះតែធ្វើការងារពលកម្ម។ លោកស៊ី ជីនភីង បានលើកឧទាហរណ៍ពី វូហួយ  ដើម្បីណែនាំឱ្យអ្នកទាំងអស់ស្វែងយល់ពីឥទ្ធិពលនៃចំណេះដឹងលើខ្លួនបុគ្គលម្នាក់។

      ក្នុងការប្រជុំក្រុមបក្ស លោក ស៊ី ជីនភីង បាននិយាយថា៖ “ក្នុងភូមិយើង យុវជនដែលចង់សិក្សាចង់រៀនសូត្រដូច វូហួយ មានច្រើននាក់ណាស់។ យុវវ័យបើមិនចេះអានមិនចេះសរសេរ គឺមិនមានអនាគតភ្លឺស្វាំងទេ។ យើងត្រូវបើកសាលារៀនមួយដើម្បីជួយលុបបំបាត់អនក្ខរកម្មនេះ”។

      ការផ្តួចផ្តើមនេះទទួលបានការគាំទ្រពីអ្នកទាំងអស់គ្នា ហើយអ្នកភូមិបានចូលរួមយ៉ាងសកម្ម ។ មិនយូរប៉ុន្មានសាលាបង្រៀនអក្ខរកម្មបានបើកថ្នាក់បង្រៀន។ លោកស៊ី ជីនភីង បានណាត់ជាមួយអ្នកភូមិទាំងអស់គ្នាថា  ពេលក្រោយបាយល្ងាច និងពេលភ្លៀងមិនអាចចេញទៅធ្វើការ គឺជាពេលចូលរៀនថ្នាក់អក្ខរកម្ម។

      លោកស៊ី ជីនភីង បានធ្វើកាតបង្រៀនមួយចំនួន ដោយសរសេរលេខដែលងាយសម្គាល់ ដូចជា  មួយ ពីរ បី បួន។ល។   គាត់ចាប់ផ្តើមបង្រៀនពីតួលេខ រួចហើយបង្រៀនអក្សរចិនដែលគេប្រើជាញឹកញាប់  ដូចជាអក្សរ ធំ តូច  ច្រើន តិច មុខ ក្រោយ ឆ្វេង ស្តាំ។ល។    ចាំដល់ពេលអ្នកភូមិបានស្គាល់និងចងចាំយ៉ាងល្អនូវអក្សរទាំងនេះហើយ ទើបគាត់ បង្រៀនបន្ថែមនូវអក្សរថ្មីដែលពិបាកជាងនេះបន្ថែមទៀត។ គោលដៅរបស់លោកគឺ ឱ្យអ្នកភូមិលាំងជាហឺទាំងអស់គ្នា ស្គាល់អក្សរដែលគេប្រើជាទូទៅ  ស្គាល់កាន់តែច្រើន កាន់តែល្អ។

       “ការនិទាន” ក៏ជាផ្នែកមួយនៃការបង្រៀនក្នុងថ្នាក់។ លោកស៊ី ជីនភីងធ្វើជាអ្នករៀបរាប់  ប្រធានបទដែលស្តីអំពីប្រវត្តិសាស្ត្រ វប្បធម៌ ភូមិសាស្ត្រជាតិនិងអន្តរជាតិ។ អ្នកភូមិដទៃទៀតជាអ្នករៀបរាប់ស្តីពីរឿងព្រេងប្រពៃណី និងរឿងចម្លែកដ៏គួរអោយចាប់អារម្មណ៍។

ស៊ី ជីនភីង បាននិយាយថា “សូមកុំមើលស្រាលអ្នកជនបទ  ពួកគាត់ក៏សុទ្ធតែជាធនធានមនុស្សដែរ។ បើយើងផ្តល់វេទិកានិងឱកាសដល់ពួកគេ ពួកគេនឹងក្លាយជាអ្នកជំនាញពូកែ”។ “មានចំណុចច្រើនណាស់ ដែលខ្ញុំគោរពសរសើរចំពោះពួកគេ”។ នៅភូមិលាំងជាហឺ មានមនុស្សជាច្រើនចាប់ផ្ដើមចូលចិត្តអានសៀវភៅចាប់តាំងពីពេលនោះមក ៕

ដោយ ៖ សិលា


ចែករំលែក៖