ព័ត៌មានទាន់ហេតុការណ៍៖

Kashima Antlers ឈ្នះជើងឯកជប៉ុន J-League បន្ទាប់ពី កីឡាករប្រេស៊ីលLeo Ceara រកបានពីរគ្រាប់

ចែករំលែក៖

ក្លឹបបាល់ទាត់Kashima Antlers ទទួលបានជ័យជំនះ 2-1 លើ Yokohama F Marinos នៅកីឡដ្ឋាន Kashima នៅថ្ងៃសៅរ៍នេះ ដើម្បីលើកពាន J-Leagueឆ្នាំ2025។

ខ្សែប្រយុទ្ធប្រេស៊ីល Leo Ceara បានស៊ុតបញ្ចូលទីនៅនាទីទី 20 និងទី 57 ដើម្បីអោយ Kashima ដណ្តើមបានជើងឯកដោយពិន្ទុពីគូប្រជែងKashiwa Reysol ដែលនៅជិតបំផុតរបស់ពួកគេ និងធ្វើឱ្យក្លឹបទទួលបានកំណត់ត្រាបន្តបន្ទាប់ជាម្ចាស់ជើងឯករបស់ J-League ជាលើទី 9។

ពានរង្វាន់នេះគឺជាពានទីប្រាំសម្រាប់អ្នកចាត់ការ Toru Oniki ដែលបានចូលរួមជាមួយ Kashima កាលពីដើមរដូវកាល ដោយធ្លាប់ឈ្នះពានលីកចំនួនបួនលើកជាមួយ Kawasaki Frontale។

ក្លឹប Kashiwa បានបញ្ចប់រដូវកាលក្នុងចំណាត់ថ្នាក់លេខ២របស់ពួកគេជាមួយនឹងការទទួលជ័យជម្នះ 1-0 លើ Machida Zelvia តាមរយៈការរកគ្រាប់បាល់បញ្ចូលទីខ្លួនឯងដោយ កីឡាករ Daihachi Okamura ខណៈ Kyoto Sanga បានយកឈ្នះក្រុមម Vissel Kobe ក្នុងលទ្ធផល 2-0 ដើម្បីដណ្តើមយកចំណាត់ថ្នាក់លេខ3៕


ចែករំលែក៖