ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃឹម ហ្វីណង់ ៖ ដំណាំម្ទេសត្រូវការចំណាយទុនវិនិយោគខ្ពស់ តែក៏ជាដំណាំដែលអាចលក់បានថ្លៃផងដែរ

ចែករំលែក៖

ខេត្តសៀមរាប ៖ អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ បានលើកឡើងពីការវិនិយោគដាំម្ទេស ថា ៖ «កសិដ្ឋានម្ទេសគីរីទេស – KiriTes»នៅជើងភ្នំគូលែន នៃស្រុកបន្ទាយស្រី ខេត្តសៀមរាប។ 🌱🌶️

 អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ បានបញ្ជាក់ថា ៖ ដំណាំម្ទេសត្រូវការចំណាយទុនវិនិយោគខ្ពស់ តែក៏ជាដំណាំដែលអាចលក់បានថ្លៃផងដែរ។ ប្រសិនបើមានកិច្ចសន្យាទុកជាមុនឱ្យបានត្រឹមត្រូវ ជាមួយនឹងថ្លៃថេរយ៉ាងហោចណាស់ចាប់ពី ៣០០០៛/គីឡូ ឡើងទៅ បងប្អូនកសិករអ្នកសៀមរាបអាចពិចារណាចងក្រងគ្នាជាសហគមន៍ដាំដំណាំម្ទេសដើម្បីផ្គត់ផ្គត់ឱ្យតម្រូវប្រើប្រាស់របស់ខេត្តខ្លួនឯងបាន ព្រោះបើតាមការប៉ាន់ស្មាន ក្នុងមួយថ្ងៃ សៀមរាបមានតម្រូវការម្ទេស ក្នុងចន្លោះពី២០-២៥តោន ដែលភាគច្រើនត្រូវបាននាំចូលមកពីខេត្តដទៃ ឬប្រទេសជិតខាងនៅឡើយ ៕ 

ដោយ ៖ សិលា


ចែករំលែក៖