ព័ត៌មានទាន់ហេតុការណ៍៖

Chelsea បន្តប្រដេញតាមពិន្ទុក្រុមកំពូលតារាង ក្រោយឈ្នះ Spurs

ចែករំលែក៖

ការស៊ុតបាល់ពិន័យប៉េណាល់ទី២របស់ Cole Palmer បានធ្វើឲ្យក្រុមត្រឡប់មកវិញដ៏គួរឱ្យចាប់អារម្មណ៍របស់ Chelsea ខណៈដែលពួកគេបានយកឈ្នះលើក្រុម Tottenham ៤ទល់៣ក្នុងការប្រកួតក្របខ័ណ្ឌ Premier League កាលពីរាត្រីថ្ងៃទី៨ ខែធ្នូ ២០២៤។

គ្រាប់បាល់ស៊ុតបញ្ចូលទីពី Jadon Sancho និង Enzo Fernandez និងការទាត់២គ្រាប់ពី Palmer បានធ្វើឱ្យ Spurs រងបរាជ័យដែលបន្ថែមគំនាបសម្រាប់អ្នកចាត់ការក្រោមការដឹកនាំរបស់លោក Ange Postecoglou ។

Dominic Solanke និង Dejan Kulusevski បានជួយឱ្យ Tottenham នាំមុខ ២-០ ក្នុងរយៈពេល១១នាទី ហើយនៅនាទីទី៩០+៦ Son Heung-min បន្ថែមគ្រាប់ទី៣របស់ពួកគេនៅក្នុងម៉ោងបន្ថែម ប៉ុន្តែនៅតែមិនអាចរកគ្រាប់បាល់តាមស្មើបាន។

ជ័យជម្នះរបស់ Chelsea ជំរុញឱ្យពួកគេឈរនៅពីក្រោយក្រុមកំពូលតារាង Premier League Liverpool ត្រឹមតែ៤ពិន្ទុប៉ុណ្ណោះ ដែលការប្រកួតរបស់ពួកគេជាមួយនឹងក្រុម Everton នៅថ្ងៃសៅរ៍ត្រូវបានពន្យារពេលដោយសារតែព្យុះ Darragh ខណៈ Spurs ឈរនៅលេខរៀងទី១១ មាន២០ពិន្ទុបន្ទាប់ពី៣ប្រកួតមិនទាន់រកឃើញជ័យជម្នះ។ 

ការប្រកួតបន្ទាប់ Chelsea ត្រូវប៉ះម្ចាស់ផ្ទះ Astana នៅ Champions League ថ្ងៃទី១២ ធ្នូ ខណៈដែល Tottanham ត្រូវប៉ះម្ចាស់ផ្ទះ Rangers នៅ Ueropa League នៅថ្ងៃទី១៣ ខែធ្នូខាងមុខដូចគ្នា ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC)


ចែករំលែក៖