ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួង ការពារជាតិ អាមេរិក និង តួកគី ជជែក គ្នា តាម ទូរស័ព្ទ ស្តីពី ស្ថានការណ៍នៅ ស៊ីរី ភាគីទាំងពីរបានរំលឹកឡើងវិញនូវសារៈសំខាន់នៃការសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរ

ចែករំលែក៖

អន្តរជាតិ ៖ នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ យោងតាមសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយក្រសួងការពារជាតិអាមេរិកឱ្យដឹងថា   កាលពីថ្ងៃទី ៨ ខែធ្នូ តាមម៉ោងក្នុងតំបន់ លោក Austin រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកបានជួបពិភាក្សាតាមទូរស័ព្ទជាមួយលោក Guler រដ្ឋមន្ត្រីការពារជាតិតួកគី ដើម្បីពិភាក្សាអំពីការវិវត្តនៃស្ថានការណ៍ប្រទេសស៊ីរី។

គេហទំព័រ «CCFR China state-controlled media » លោក Austin បាន សង្កត់ ធ្ងន់ ថា សហរដ្ឋ អាមេរិក កំពុង យក ចិត្ត ទុក ដាក់ ចំពោះការបង្ហាញអាកប្បកិរិយានិង សកម្មភាព របស់ ក្រុម ប្រឆាំង នានា នៅ ក្នុង ប្រទេស ស៊ីរី ហើយ លោក និង លោក Guler បាន ឯកភាពគ្នាថា ក្រុម ទាំង នេះ ត្រូវ ចាត់ វិធានការ ដើម្បី ការពារ ជន ស៊ីវិល និង គោរព តាមក្រមមនុស្សធម៌ អន្តរជាតិ។ 

គេហទំព័រ «CCFR China state-controlled media » ភាគីទាំងពីរបានរំលឹកជាថ្មីអំពីសារៈសំខាន់នៃការសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធរវាងសហរដ្ឋអាមេរិក និងតូកគី ដើម្បីបង្ការកុំឱ្យស្ថានការណ៍ដែលកំពុងរង្គោះរង្គើស្រាប់ឡើងកម្តៅថែមទៀត និងជៀសវាងការបង្កហានិភ័យណាមួយចំពោះកងទ័ព និងដៃគូសហប្រតិបត្តិការរបស់សហរដ្ឋអាមេរិក ក៏ដូចជាបេសកកម្មប្រយុទ្ធប្រឆាំងនឹងអង្គការជ្រុលនិយម “រដ្ឋអ៊ីស្លាម” ផងដែរ។

គេហទំព័រ «CCFR China state-controlled media » យោងតាមសេចក្តីថ្លែងការណ៍នេះ លោក Austin បានទទួលស្គាល់ថា ប្រទេសតួកគីមានការព្រួយបារម្ភផ្នែកសន្តិសុខជារឿងសមហេតុផល ហើយបានពិភាក្សាអំពីហានិភ័យដែលបង្កឡើងដោយអង្គការជ្រុលនិយម “រដ្ឋអ៊ីស្លាម” និងក្រុមមានចេតនាអាក្រក់ផ្សេងទៀតនៅក្នុងប្រទេសស៊ីរី៕

ដោយ ៖ សិលា


ចែករំលែក៖