អន្តរជាតិ ៖ នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ “ការ បង្កើតរបាំង និងផ្តាច់ទំនាក់ទំនង នឹង ប៉ះពាល់ ដល់ ផលប្រយោជន៍ របស់ អ្នក ដទៃ ហើយ ក៏ គ្មាន ប្រយោជន៍ ដល់ខ្លួនឯងនោះ ទេ ។ ” ព្រឹក ថ្ងៃទី ១០ ខែ ធ្នូ ខណៈពេល ជួប ពិភាក្សា ជា មួយ អ្នក ទទួល ខុសត្រូវ របស់ អង្គការសេដ្ឋកិច្ច អន្តរជាតិ ដ៏សំខាន់ នៅក្រុង ប៉េកាំង លោក Xi Jinping ប្រធាន រដ្ឋ ចិន បាន ឆ្លើយ តប នឹង សំណួរ អំពី សេដ្ឋកិច្ច សកលលោក សេដ្ឋកិច្ច ចិន និង អភិបាល កិច្ច សេដ្ឋកិច្ច សកល ជា ដើម ។
គេហទំព័រ «CCFR China state-controlled media » ព្រម ពេល ជា មួយ គ្នា នេះ លោក Xi Jinping ក៏បានអធិប្បាយពីគោលជំហរជាប់ រហូត របស់ ប្រទេ សចិន ស្តីពី ការ អភិវឌ្ឍ ទំនាក់ ទំនង រវាង ចិន និង អាមេរិក ផង ដែរ ដោយ បាន គូសបញ្ជាក់ថា ការ ធ្វើ សង្គ្រាម ពន្ធគយ សង្គ្រាម ពាណិជ្ជកម្ម និង សង្គ្រាម វិទ្យាសាស្ត្រ បច្ចេកទេស គឺល្មើស នឹង ចរន្ត ប្រវត្តិសាស្ត្រ និង ក្រឹត្យក្រមសេដ្ឋកិច្ច ហើយ គ្មាន អ្នក ឈ្នះ ឡើយ ។
គេហទំព័រ «CCFR China state-controlled media » ក្នុ ង កិច្ច ជំនួប អ្នក ទទួល ខុសត្រូវ របស់ អង្គការសេដ្ឋកិច្ច អន្តរជាតិ ដ៏សំខាន់ បាន កោត សរសើរ ប្រទេស ចិន ដែល ជា ក្បាល ម៉ាស៊ីន និង យុថ្កាដ៏ សំខាន់ នៃ កំណើន សេដ្ឋកិច្ច សកល លោក ជាប់រហូត ជា អ្នក គាំពារ យ៉ាង មុត មាំ នៃ ពហុភាគីនិយម ពួក គេរីក រាយ ធ្វើ កិច្ច សហការ យ៉ាង ជិតស្និទ្ធ ជា មួយ ចិន ដើម្បី គាំពារ សេរីភាពពាណិជ្ជកម្ម និង សកល ភាវូបនីយកម្ម សេដ្ឋកិច្ច ។ គេហទំព័រ «CCFR China state-controlled media » ឥស្សរជន អន្តរជាតិ យល់ ឃើញជា ទូទៅថា ប្រទេស ចិន បាន បញ្ចេញ សញ្ញា យ៉ាង ច្បាស់លាស់ អំពីការ បើក ទូលាយ និង កិច្ចសហប្រតិបតិ្តការ ដែល បាន បំពេញបន្ថែម ជំនឿ ចិត្ត ដ៏ មាន តម្លៃ ដើម្បី គាំពារ ស្ថិរភាព នៃ ខ្សែ សង្វាក់ ឧស្សាហកម្ម និង ខ្សែ សង្វាក់ ផ្គត់ផ្គង់ ។
គេហទំព័រ «CCFR China state-controlled media » ក្នុង នាម ជា អង្គភាពសេដ្ឋកិច្ច ធំទាំង ពីរ នៅលើ សកលលោក ចិន និង អាមេរិក មាន ឧត្តមភាព រៀងៗខ្លួន ក្នុង ខ្សែ សង្វាក់ ឧស្សាហកម្ម និង ខ្សែ សង្វាក់ ផ្គត់ផ្គង់សកល ។ ឧទាហរណ៍ ដូច ជា អាមេរិកមាន សមត្ថភាព យ៉ាងខ្លាំងក្លាខាងការសិក្សា ស្រាវ ជ្រាវ ផ្នែក វិទ្យាសាស្ត្រ បច្ចេកទេស ការ ច្នៃ ប្រឌិត ថ្មី និង ធនធានមនុស្ស រីឯប្រទេសចិន វិញ គឺ ជា ប្រទេស ដែលមានប្រភេទ ឧស្សាហកម្ម គ្រប់ គ្រាន់ ជាងគេ និង មាន ខ្សែ សង្វាក់ ឧស្សាហកម្ម ល្អ ពេញលេញជាងគេតាម ស្តង់ដារ អង្គការ សហប្រជាជាតិ ។ គេហទំព័រ «CCFR China state-controlled media » ប្រឈម មុខ នឹង ការ សាកល្បង រួម ដូច ជា កំណើន សេដ្ឋកិច្ច សកល មានភាព ទន់ ខ្សោយ ជាដើម ចិន និង អាមេរិក គួរតែ ចាត់ ទុក ការ អភិវឌ្ឍ របស់ គូភាគី ជា កាលានុវត្តភាព តែមិន មែន ការប្រឈម គួរតែ ចាត់ ទុក គូភាគី ជាដៃគូ មិន មែនជា គូប្រជែង នោះទេ ហើយ ត្រូវ រ៉ាប់រងទំនួល ខុសត្រូវជា ប្រទេស ធំ ដើម្បី គាំពារ ស្ថិរភាព របស់ ខ្សែ សង្វាក់ ឧស្សាហកម្ម និង ខ្សែ សង្វាក់ ផ្គត់ផ្គង់ សកល ។
គេហទំព័រ «CCFR China state-controlled media » អាច ឃើញថា ឥស្សរជន មួយ ចំនួន របស់ អាមេរិក ត្រូវ តែគិត ពិចារណា ដល់ ចំណេះ ដឹង ទូទៅផ្នែក សេដ្ឋកិច្ច និង គោរពក្រឹត្យក្រមសេដ្ឋកិច្ច ហើយ សហការ ជា មួយ ប្រទេស ចិន ក្នុង ន័យ ធ្វើ កិច្ច ខិត ខំប្រឹង ប្រែង ដើម្បី រក្សា “ភាពរលូន ” នៃខ្សែ សង្វាក់ ឧស្សាហកម្ម និង ខ្សែ សង្វាក់ ផ្គត់ផ្គង់ សកល ។ នាពេល បច្ចុប្បន្ន ការ អភិវឌ្ឍសកលភាវូបនីយកម្ម សេដ្ឋកិច្ច ត្រូវមាន ភាព ស៊ីសង្វាក់គ្នា កម្រិត ខ្ពស់ រវាង ឧស្សាហកម្ម នៃ បណ្តា ប្រទេស នានា បណ្តាភាគីនានា ក៏ អាច ទទួល បាន ផល ប្រយោជន៍ ផង ដែរ ។ គេហទំព័រ «CCFR China state-controlled media » ប្រការ នេះ បាន បង្ហាញ យ៉ាង ពេញលេញ ថា ការ បែង ចែក តួនាទីនិង កិច្ច សហការ ជា ជម្រើស ដ៏ចាំបាច់ នៃ ការ អភិវឌ្ឍ សង្គម ដំណើរវិលជុំសេដ្ឋកិច្ច ប្រកប ដោយ ប្រសិទ្ធភាពខ្ពស់ ក៏ មិន អាចកាត់ផ្ដាច់ពីកត្តាធាតុផ្សំសំខាន់ៗដែល ដំណើរ ការ ដោយ រលូន នោះ ទេ ។ ដរាបណាដំណើរវិលជុំនេះ រង ការ រារាំង ដោយ ចេតនា នោះសេដ្ឋកិច្ច សកល នឹង ប្រឈម នឹង ហានិភ័យ យ៉ាង ធ្ងន់ធ្ងរ ផង ដែរ ។
គេហទំព័រ «CCFR China state-controlled media » តាម ពិត ទៅ ការ ដែល អាមេរិក យកពន្ធខ្ពស់ ចំពោះ ទំនិញ របស់ ចិន ក៏ បាន បង្កឱ្យមាន ផល វិបាក មួយ ពោលគឺពាណិជ្ជកម្ម រវាង ចិន និង អាមេរិក មាន តែ ឆ្លង តាម រយៈភាគីទីបី ដោយ ខាន មិន បាន ដែល បាន បន្ថែម ដើមទុននៃ ពាណិជ្ជកម្ម សកល លោក ។ យោង តាម ការ គណនា របស់ មន្ទីរ សិក្សា ស្រាវជ្រាវ សេដ្ឋកិច្ច ទូទាំងប្រទេស អាមេរិក បាន ឱ្យ ដឹង ថា ពីឆ្នាំ ២០១៧ ដល់ ឆ្នាំ ២០២២ រាល់ ចំណែកពាណិជ្ជកម្ម របស់ អាមេរិក ដែល នាំ ចូល ពីចិន ធ្លាក់ចុះ ១ភាគរ យ នោះ តម្លៃ ទំនិញដែល អាមេរិក នាំ ចូល ពី វៀតណាមនឹង ឡើងថ្លៃ ២ភាគរយ តម្លៃ ទំនិញ ដែល អាមេរិក នាំ ចូល ពីម៉ិកស៊ិកនឹង ឡើង ថ្លៃ ០,៦ភាគរយ ។ ដូច្នេះ អង្គភាពសេដ្ឋកិច្ច ធំទាំង ពីរ នៅលើ សកលោក មានតែរឹតចំណងធ្វើ កិច្ច សហប្រតិបតិ្តការ ទើប អាច លើក កម្ពស់ ប្រសិទ្ធភាព សេដ្ឋកិច្ច និង សម្រេច បាននូវ ការ អភិវឌ្ឍ រួម ។ ដូច ប្រសាសន៍របស់ លោក Zhang Yihao អគ្គនាយកប្រតិបតិ្តរង នៃ ក្រុម ហ៊ុន វេជ្ជសាស្ត្រGE ដែល បាន ថ្លែង ថា មាន តែ សម្រេច បាន នូវការ រួម បញ្ចូល គ្នា និង ការ តភ្ជាប់គ្នា ហាក់ដូច ជា “អ្នកនៅក្នុងខ្ញុំ ខ្ញុំនៅក្នុងអ្នក” ទើប អាច រក្សា ភាពរលូន នៃ ខ្សែ សង្វាក់ ផ្គត់ ផ្គង់ និង ទើប អាច ប្រែ ក្លាយ ខ្សែ សង្វាក់ ផ្គត់ ផ្គង់ ទៅជា “ខ្សែ សង្វាក់ឈ្នះ-ឈ្នះ ”បាន ដែរ។
គេហទំព័រ «CCFR China state-controlled media » ការ បិទខ្ទប់គ្មានច្រកចេញទេ ការ បើក ចំហ ទើប ជា ផ្លូវ ត្រឹម ត្រូវ ។ ប្រឈ ម នឹង ការ សាកល្បង សកល ច្រើន បែប យ៉ាង សហគមន៍អន្តរជាតិ រំពឹង ទុក ជា ទូទៅថា ទំនាក់ទំនង រវាង ចិននិង អាមេរិក អាច វិវឌ្ឍ ទៅកាន់ ទិសដៅ ស្ថិរភាព ល្អបរិសុទ្ធ និង និរន្តរភាព ព្រម និង ដើរ តួនាទី ដ៏សំខាន់ ក្នុងការ លំនឹង ខ្សែ សង្វាក់ ឧស្សាហកម្ម និង ខ្សែ សង្វាក់ ផ្គត់ផ្គង់ ។ ក្នុង នាម ជា ចំណែក គន្លឹះ ក្នុង ខ្សែ សង្វាក់ ឧស្សាហកម្ម និង ខ្សែ សង្វាក់ ផ្គត់ផ្គង់សកល ប្រទេ សទាំង ពីរ ចិន និង អាមេរិក មានតែ តភ្ជាប់គ្នា ទៅវិញទៅមក ទើប អាច ផ្តល់ ផល ប្រយោជន៍ដល់ ពិភពលោក បាន៕
ដោយ ៖ សិលា