រដ្ឋធានីស្កុបជេ ប្រទេសម៉ាសេដ្វានខាងជើង៖ នាថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០២៤ លោក នាយឧត្ដមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ SOMTC-កម្ពុជា បានដឹកនាំប្រតិភូ SOMTC-កម្ពុជា ចូលរួមកិច្ចប្រជុំ ផ្លាស់ប្ដូរ បទពិសោធន៍ ជាមួយ តំណាង ជាន់ខ្ពស់ គណៈកម្មការអាវុធធុនតូច និងធុនស្រាល បូស្នៀ ហឺហ្សេហ្គោវីណា និង ម៉ាសេដ្វានខាងជើង ព្រមទាំងតំណាងពីនាយកដ្ឋានទទួលបន្ទុកការងារព្រហ្មទណ្ឌ និងនាយកដ្ឋានកិច្ចការព្រំដែន នៃក្រសួងមហាផ្ទៃ ប្រទេសម៉ាសេដ្វានខាងជើង។
នៅរសៀលថ្ងៃដដែល លោក នាយឧត្តមសេនីយ៍ បានបន្តដឹកនាំប្រតិភូ SOMTC-កម្ពុជា ទៅធ្វើទស្សនកិច្ចនៅមន្ទីរពិសោធន៍កោសល្យវិច័យ នៃក្រសួងមហាផ្ទៃ ប្រទេសម៉ាសេដ្វានខាងជើង៕
ដោយ ៖ សិលា