ព័ត៌មានទាន់ហេតុការណ៍៖

ខ្យល់មូសុងឦសាន​ នៅតែមានឥទ្ធិពលលើសមុទ្រចិនខាងត្បូង និងគ្របដណ្តប់លើអាងទន្លេមេគង្គ កម្ពុជា និងឈូងសមុទ្រថៃ

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួងធនធានទឹក​ និង​ឧតុនិយម​ នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​២១​ ខែធ្នូ​ ឆ្នាំ​២០២៤នេះ​ បានចេញសេចក្ដីជូនដំណឹង​ស្តីពីស្ថានភាពធាតុអាកាស​នៅព្រះរាជាណាចក្រកម្ពុជា​ ខណៈ​ខ្យល់មូសុងឦសានមានឥទ្ធិពលលើសមុទ្រចិនខាងត្បូង និងគ្របដណ្តប់លើអាងទន្លេ មេគង្គ ព្រះរាជាណាចក្រកម្ពុជា និងឈូងសមុទ្រថៃ ។

ក្រសួងធនធានទឹក​ បានបញ្ជាក់ថា​ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤

១-តំបន់វាលទំនាប៖

សីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា៣២°C។ ខ្យល់ បក់មកពីទិសឦសាន និងអាគ្នេយ៍មានល្បឿនមធ្យម៥ ម៉ែត្រ/វិនាទី។

២-តំបន់ខ្ពង់រាប៖

សីតុណ្ហភាពមធ្យមអប្បបរមា១៨°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C។ ខ្យល់ បក់មកពីទិសឦសាន និងបូព៌មានល្បឿនមធ្យម៦ម៉ែត្រ វិនាទី។

៣-តំបន់មាត់សមុទ្រ៖

-សីតុណ្ហភាពមធ្យមអប្បបរមា១៩°C និងសីតុណ្ហភាពមធ្យមអតិបរមា៣២°C។ ខ្យល់

បក់មកពីទិសឦសាន និងអាគ្នេយ៍ មានល្បឿនមធ្យម៦ម៉ែត្រ/វិនាទី។

-រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រនិងកម្ពស់មធ្យមអតិបរមា១,២៥ម៉ែត្រ៕

ដោយ​៖ តារា​


ចែករំលែក៖