ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​ដឹកកម្មករ​បេះផ្លែស្វាយបែកកង់ជួបគ្រោះថ្នាក់ចរាចរ​ណ៍បណ្ដាលឲ្យក្រឡាប់ធ្លាក់ចេញពីផ្លូវជាតិលេ​ខ៤៤​ ស្រុក​ឱរ៉ាល់​ ស្លាប់​និងរបួសច្រេីននាក់ ..,

ចែករំលែក៖

ខេត្ត​កំពង់ស្ពឺ​៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់​ស្ពឺ​ នៅព្រឹកថ្ងៃ​ទី​២១​ ខែធ្នូ​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ មានករណីរថយន្ត​ដឹកកម្មករ​បេះផ្លែស្វាយបែកកង់ជួបគ្រោះថ្នាក់ចរាចរ​ណ៍បណ្ដាលឲ្យក្រឡាប់ធ្លាក់ចេញពីផ្លូវជាតិលេ​ខ៤៤​ ស្រុក​ឱរ៉ាល់​ ស្លាប់​និងរបួសច្រេីននាក់ កាលពីរសៀលម្សិលមិញនេះ​ នៅចំណុចលើផ្លូវ​ជាតិលេខ​៤៤​ (​៣៧-៣៨) ស្ថិតនៅក្នុងភូមិម​នោរម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ 

ប្រភពដដែលបន្តថា​ ករ​ណីគ្រោះថ្នាក់ចរាចរណ៍នេះ​ បានកេីតឡេីង​រវាង​រថយន្ត​ និ​ងរថ​យន្ដ​ ក្នុងនោះ​រថយន្ត​ដឹកកម្មករ​ទៅបេះផ្លែស្វាយបានប៉ះជាមួយរថ​យន្ត​ដឹក​គ្រឿ​ង​សង្ហារិម​ដឹកគ្រែតុទូឈេី​ដេីរលក់​ ប​ណ្ដា​លឱ្យគ្រោះ​ថ្នាក់​ក្រឡាប់​រថយន្ត​ដឹកកម្មករ​បេះផ្លែស្វាយធ្លា​ក់ចេញពីផ្លូវជាតិលេខ៤៤​ និងបណ្ដាលឱ្យរងរបួ​សមនុស្សជាច្រេីននាក់​រហូតមានអ្ន​កស្លាប់បា​ត់​បង់ជីវិតម្នាក់ផងដែរ​។ 

ហេតុការណ៍​ខាងលេី​ សមត្ថកិច្ច​នគ​រ​បាល​ចរាចរណ៍​ នៃអធិការដ្ឋាន​នគ​របាល​ស្រុក​ឱរ៉ាល់​ បានចុះអន្ដរាគម​ន៍​ជួយសម្រួលនីតិវិធី​ និងសង្រ្គោះ​អ​្នករបួសបញ្ជូនទៅមន្ទីរពេទ្យ​ រីឯ​អ្នក​ស្លាប់​បានតំកល់ទុកជូនសាច់ញាតិម​ក​ទ​ទួ​លយកទៅធ្វេីបុណ្យ​តាមប្រពៃណីសាសនា​។ 

ករណី​គ្រោះថ្នាក់​ខាងលេីយោងតា​មមន្រ្ដីនគរបាលច​រាចរណ៍ចុះផ្ទា​ល់​ថារថយន្ត០​១​គ្រឿង​ ម៉ាក​H​YU​N​D​AI MIGH​T​Y​ ពណ៌ស មានផ្លាកលេខភ្នំពេញ 3F-​5​022 អ្នកបើ​ក​បរមិនស្គាល់អត្តស​ញ្ញាណ(រត់គេចខ្លួន ក្រោ​យជួបគ្រោះថ្នាក់​ ដោយមានអ្នករួមដំ​ណើរ​ប្រមា​ណ​ ១០នាក់​ អ្នករងរបួស​រួមមាន៖ 

១-ឈ្មោះ​ វីង ធីដាវ ភេទប្រុស អា​យុ 52ឆ្នាំ ជនជាតិវៀតណាម​(​បា​ក់ជើងខាងស្ដាំ)​ ឃុំថ្មគោល ស្រុកល្វា​ឯម ខេត្តកណ្ដាល

២-ឈ្មោះ​ ទុំ ចិន្ថា ភេទប្រុស អាយុ 49 ឆ្នាំ(​របួ​ស​ស្រាល)​ ឃុំព្រែកតា​ស ស្រុកពោធិរៀង ខេត្ត​ព្រៃ​វែង

៣-ឈ្មោះ​ ពុធ សំណាង ភេទប្រុ​ស អាយុ 18ឆ្នាំ

៤-ឈ្មោះ​ ជា ហេង ភេទប្រុស អា​យុ​63 ឆ្នាំ(របួ​ស​ស្រាល)

៥-ឈ្មោះ​ ឆាយ សយ ភេទប្រុស អាយុ 52ឆ្នាំ​(របួ​សស្រាល)

៦-ឈ្មោះ​ ពុំ ពឿន ភេទប្រុស អាយុ 44 ឆ្នាំ(របួ​ស​ស្រាល)

៧-ឈ្មោះ​ សុន ផល្លា ភេទប្រុស អាយុ 32 ឆ្នាំ(របួ​ស​ស្រាល) 

៨-ឈ្មោះ​ ទុំ ដានី ភេទប្រុស អាយុ 20 ឆ្នាំ(របួស​ស្រាល)​

៩-ឈ្មោះ​ គង់ សារ៉ុង ភេទប្រុស អាយុ 24​ឆ្នាំ(របួ​ស​ស្រាល​))

១០-ឈ្មោះ​ សែង ដានុន ភេទប្រុស អាយុ 19ឆ្នាំ (របួ​សស្រាល)។ 

តាមសាក្សីដែលឋិតក្នុងហេតុការ​ណ៍​ បញ្ជាក់​ រថយន្ត​បើកបរក្នុងទិសដៅពីកើតទៅទិសខាងលិច បើក​បរ​បញ្រ្ចាស់ទិសគ្នា លុះម​កដល់ចំណុ​ចកើតហេតុខាង​លើរថយ​ន្ត​បែកកង់​ រួចជ្រុ​លទៅបុករថយន្ត០១​គ្រឿ​ងម៉ាក​HY​UNDAI ពណ៍​ខៀ​វ ​លេ​ខ​កំពង់ស្ពឺ 2A-​45​02 ទេីបក្រឡាប់​តែម្ដង​ ឈ្មោះ​ វ៉ន ឆេន ភេទប្រុ​ស អាយុ​៤៨​ឆ្នាំ អ្នកបើក​បរ​(របួសស្រាល) អ្នករួមដំ​ណើរម្នាក់​ឈ្មោះ​ ម៉ក់ ដា ភេទស្រី អា​យុ​៣៨​ឆ្នាំ (​ស្លា​ប់ភ្លាមៗនៅកន្លែងកើ​តហេតុ​ ជាប្រពន្ធ​អ្នកបេីកបរ)​ រស់នៅភូមិព្រៃផ្តៅ ឃុំព្រៃ​ក្រសាំង ស្រុកសាមគ្គីមុនីជ័យ ខេ​ត្តកំពង់ស្ពឺ​ (ស្រុក​បំបែក​ពីស្រុក​ឧដុង្គ​)។  

បច្ចុប្បន្ន​សមត្ថកិច្ច​នគរបាល​ បានធ្វើការ​ស្ទួច​យករថ​យ​ន្ដខាងលេីមករក្សាទុក​នៅអធិការដ្ឋាននគរបាលស្រុកឱ​រ៉ាល់​ ដេី​ម្បី​បន្ដនីតិ​វិធី​កសាងសំ​ណុំរឿង​បញ្ជូនទៅ​ការិយា​ល័​យ​ចរាចរណ៍​ផ្លូវគោក​បន្ដ៕

ដោយ​៖ តារា​


ចែករំលែក៖