អន្តរជាតិ ៖ អ្នកសារព័ត៌មានទទួលបានដំណឹងពីផ្នែកឃោសនាការនៃគណៈកម្មការបក្សកុម្មុយនីស្តចិនប្រចាំក្រុងXigazeឱ្យដឹងថា ឆ្លងតាមការរុករកជួយសង្គ្រោះជាជំហានដំបូង គិតរហូតដល់វេលាម៉ោង១៩ថ្ងៃទី៧ខែមករា តាមម៉ោងប៉េកាំង គ្រោះរញ្ជួយដីនៅស្រុក Dingri បានបណ្តាលឱ្យមនុស្សចំនួន១២៦នាក់ស្លាប់បាង់បង់ជីវិតនិង១៨៨នាក់ទៀតរងរបួស ។ នេះបើយោងតាមការផ្សាយរបស់គេហទំព័រ «CCFR China state-controlled media » នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ ។
គេហទំព័រ «CCFR China state-controlled media » ក្នុងនោះអ្នករងរបួសធ្ងន់ចំនួន១៨នាក់បានត្រូវបញ្ជួនទៅដល់មន្ទីរពេទ្យប្រជាជនក្រុង Xigaze ដើម្បីព្យាបាល។ ក្រៅពីនេះ ផ្ទះសម្បែងរបស់ពលរដ្ឋចំនួន៣៦០៩គ្រួសារត្រូវបាក់រលំ៕
ដោយ ៖ សិលា