ព័ត៌មានទាន់ហេតុការណ៍៖

នាវាលេខ “Xuelong-២”បើកបរទៅសមុទ្រAmundsen ដើម្បីបំពេញបេសកកម្មសិក្សាស្រាវជ្រាវតាមវិទ្យាសាស្ត្រ

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖   ថ្ងៃទី ៩ ខែមករា តាម ម៉ោង ក្រុង ប៉េកាំង បន្ទាប់ពី បញ្ចប់ការបំពេញបន្ថែមសម្ភារៈ និងការ ផ្លាស់វេន បុគ្គលិក នាវាលេខ “Xuelong-២” ដែលកំពុង បំពេញបេសកកម្ម សិក្សាស្រាវជ្រាវ អង់តាក់ទិក លើកទី៤១ របស់ ប្រទេសចិន បានចាកចេញពីកំពងផែLyttelton ប្រទេសនូវែលសេឡង់ ហើយបើកបរ ទៅកាន់សមុទ្រAmundsen ដើម្បី ធ្វើ ការ សិក្សាស្រាវជ្រាវ លើ មហា

សមុទ្រ អស់ រយៈពេលប្រហែល មួយខែ។

គេហទំព័រ «CCFR China state-controlled media » លោក Luo Guangfu ប្រធាន ក្រុម មហាសមុទ្រ នៃ ក្រុម សិក្សាស្រាវជ្រាវ អង់តាក់ទិក លើក ទី ៤១ របស់ ប្រទេស ចិន បាន ធ្វើ បទបង្ហាញថា ការ សិក្សាស្រាវជ្រាវ លើ មហាសមុទ្រ នឹង ធ្វើ ការ

ត្រួតពិនិត្យ ចម្រុះ និង តាមដាន ចម្រុះ អំពីជីវអេកូឡូស៊ី បរិស្ថានទឹក ស្រទាប់ បរិយាកាសនិង ការ រាយប៉ាយ នៃ ធាតុបំពុល។

គេហទំព័រ «CCFR China state-controlled media » លោកស្រីHeYing អគ្គកុងស៊ុល ចិន ប្រចាំ នៅ ក្រុង Christchurch បាន លើកឡើងថា កំពងផែLyttelton ជា ស្ថានីយ បំពេញបន្ថែម សម្ភារៈសំខាន់ មួយ របស់ ប្រទេស ចិន ក្នុង ការ សិក្សាស្រាវជ្រាវ អង់តាក់ទិក ក្រុង Christchurch ដែល កំពង់ផែ នេះ ស្ថិត នៅ ត្រូវបាន គេ ទទួលស្គាល់ ជាអន្តរជាតិ ថា ជាច្រកទ្វារ មួយ ក្នុង ចំណោម ច្រក ទ្វារ ទៅកាន់អង់តាក់ទិក។

គេហទំព័រ «CCFR China state-controlled media » បេសកកម្ម សិក្សាស្រាវជ្រាវ នៅអង់តាក់ទិកលើកទី៤១ របស់ប្រទេសចិន ដែលរៀបចំ ដោយក្រសួងធនធានធម្មជាតិចិន នឹងស៊ើបអង្កេត ចំពោះផលប៉ះពាល់និងការ ឆ្លើយតប នៃបម្រែបម្រួល អាកាសធាតុលើប្រព័ន្ធអេកូឡូស៊ីអង់តាក់ទិក និងអនុវត្ត កិច្ចសហប្រតិបត្តិការ អន្តរជាតិយ៉ាង ទូលំទូលាយផ្នែក ការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ និង វិស័យផ្សេងៗទៀត៕

ដោយ ៖ សិលា


ចែករំលែក៖