ភ្នំពេញ៖ ជនជាតិសិង្ហបុរី២រូប ដែលបានធ្វើដំណើរតាមរថយន្តផ្ទាល់ខ្លួនពីប្រទេសសិង្ហបុរី មកកាន់ប្រទេសកម្ពុជា បានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលមើលឃើញពីការរីកចម្រើនដ៏លឿនរបស់កម្ពុជា។
ពួកគេទាំង២នាក់ បានអរគុណសម្តេចតេជោ និងសម្តេចធិបតី ព្រមទាំង គណបក្សប្រជាជនកម្ពុជា ដែលបានអភិវឌ្ឍប្រទេសកម្ពុជា បានលឿនរហ័ស ជាពិសេស ពួកគេបានសរសើរថា ប្រទេសកម្ពុជា ក្រោមការដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មានផ្លូវថ្នល់ស្អាត អគារខ្ពស់ៗ ហើយប្រជាជនមានភាពរួសរាយរាក់ទាក់។ពួកគេថែមទាំងបានសន្យាថា នឹងនាំមិត្តភក្តិ ព្រមទាំង ក្រុមរថយន្តផ្សេងៗធ្វើដំណើរមកកាន់កម្ពុជាជាថ្មីម្តងទៀតនៅពេលឆាប់ៗខាងមុខនេះ៕
ដោយ៖ តារា