ភ្នំពេញ៖ លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ នៅព្រឹកថ្ងៃពុធទី១៥ ខែមករា ឆ្នាំ២០២៥នេះ បានបញ្ជាក់តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកថា៖ មានជនខិលខូចលួចយករូបប្រូហ្វាល់លោក ទៅបង្កេីតគណនេយ្យហ្វេសប៊ុក ដើម្បីសរសេរវាយប្រហារ និងស៊ែទៅលេីគណនេយ្យឈ្មោះ “ដំណឹងថ្មី”។
ជាក់ស្ដែងនៅក្នុងហ្វេសប៊ុកផ្លូវការរបស់លោក បានបញ្ជាក់ថា៖ ខ្ញុំវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ មានការសោកស្តាយយ៉ាងខ្លាំង នូវទង្វេីរបស់ជនអគតិ ខិលខូច ដែលបានបង្កេីត គណនេយ្យហ្វេសប៊ុក រួចដាក់ឈ្មោះខ្ញុំ (ទៀង ច័ន្ទសារ និងរូបថតខ្ញុំធ្វើជាប្រូហ្វាល់) ដើម្បីសរសេរវាយប្រហារ និងធ្វេីការស៊ែទៅលេីគណនេយ្យឈ្មោះ ដំណឹងថ្មី ដែលទង្វើនេះជាទង្វេីអសីលធម៌ ។
បន្ថែមពីនេះ លោកអធិការខណ្ឌរូបនេះ បានបញ្ជាក់បន្ថែមថា សូមសម្តេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ និងមហាជន ដែលកំពុងប្រេីបណ្តាញសង្គមហ្វេសប៊ុក សូមកុំមានការភាន់ច្រឡំមកលេីរូបខ្ញុំ។
ដោយឡែកចំពោះមុខ លោកបានកំពុងចំណាត់ការតាមផ្លូវច្បាប់ ដោយមិនលេីកលែង៕
ដោយ៖ តារា