ព័ត៌មានទាន់ហេតុការណ៍៖

អ្នកបើករថភ្លើងល្បឿនជាង៣០០គីឡូម៉ែត្រ

ចែករំលែក៖

ក្នុងមួយម៉ោងរងការថ្កោលទោសដែលដាក់ជើងទាំង២លើកន្លែងបញ្ជា រូបភាពដាក់ជើងទាំង២លើកន្លែងបញ្ជារថភ្លើងល្បឿនលឿន Shinkansen បានផ្សព្វផ្សាយពេញបណ្តាញសង្គមក្នុងរយៈពេលខ្លីដោយមានការចែករំលែកជិត៨ពាន់នាក់ ។ រថភ្លើង Shinkansen ធ្វើដំណើរពី Kakegawa ទៅកាន់ Hamamatsu ហើយពេលធ្វើដំណើរក្នុងល្បឿនលឿន នោះ អ្នកបើកបរបែរជាដាក់ជើងលើកន្លែងបញ្ជាទៅវិញ ។

ក្រុមហ៊ុនផ្លូវដែក CJR ដែលគ្រប់គ្រង លើរថភ្លើង Shinkansen បានបញ្ជាក់ថា អ្នកបើកបរថភ្លើងមានអាយុ២៩ឆ្នាំ បានទទួលស្គាល់កំហុសរបស់ខ្លួនដោយបានបញ្ជាក់ថា គាត់ដាក់ជើងបែបនេះប្រហែល១០វិនាទីដោយសារតែចុកជើងខ្លាំងពេកទ្រាំមិនបាន។

អ្នកនាំពាក្យក្រុមហ៊ុនខាងលើបានឲ្យដឹងថា អ្នកដំណើរនៅលើរថភ្លើង៣២០នាក់
មិនជួបបញ្ហាអ្វីឡើយ ។ សូមបញ្ជាក់ថា រថ ភ្លើង Shinkansen បានបំពាក់ឧបករណ៍គ្រប់គ្រងស្វ័យប្រវត្តិអាចកំណត់ល្បឿន និងរយៈចម្ងាយជាមួយរថភ្លើងផ្សេងទៀតដោយមិនចាំបាច់មានមនុស្សបញ្ជាក៏បាន។

ក្រុមហ៊ុន CJR បញ្ជាក់ថា សកម្មភាពខាងលើរបស់អ្នកបើកបរពិតជាមិនស័ក្តិសមមែនហើយគេក៏បានសន្យាថានឹងមិនឲ្យមានសកម្មភាពបែបនេះទៀតឡើយ។ តែទោះជាយ៉ាងណាក៏ដោយក្រោយពេលកើតហេតុរួចមកអ្នកបើកបររថភ្លើងខាងលើត្រូវបានក្រុមហ៊ុនផ្អាកការងារមួយរយៈសិន។

ប្រព័ន្ធគ្រប់គ្រងស្វ័យប្រវត្តិរបស់រថភ្លើង Shinkansen ដំណើរការតាំងពីឆ្នាំ១៩៦៤ គឺជាតំណាងនៃឥទ្ធិពល និងបច្ចេកវិទ្យាជប៉ុន ។ រថភ្លើងខាងលើបានដំណើរការជាយូរណាស់មកហើយតែមិនដែលមានគ្រោះថ្នាក់បណ្តាលឲ្យស្លាប់មនុស្សនៅឡើយ៕ ម៉ែវ សាធី

 

3 55 34


ចែករំលែក៖