ព័ត៌មានទាន់ហេតុការណ៍៖

ទីលានសូហ្វតឺន្នីសស្តង់ដារថ្មីចំនួន២នឹងកើតរូបរាងក្នុងពហុកីឡដ្ឋានជាតិឆ្នាំ២០១៧

ចែករំលែក៖

ភ្នំពេញ ៖ សមាគមវាយកូនបាល់ស្ម័គ្រចិត្តកូរ៉េ K.T.A និងសហព័ន្ធកីឡាសូហ្វ តឺន្នីសកម្ពុជាបានសម្រេចចុះហត្ថលេខា លើកិច្ចព្រមព្រៀងសាងសង់ទីលានសូហ្វតឺន្នីសស្តង់ដារថ្មីចំនួន២ក្នុងបរិវេណពហុ កីឡដ្ឋានជាតិដែលគម្រោងសាងសង់នេះនឹងចំណាយទឹកប្រាក់ជាង៣សែន៦ម៉ឺន ដុល្លារ ។

ថ្លែងក្រោយពិធីចុះហត្ថលេខាកិច្ចព្រម ព្រៀងរវាងដៃគូទាំង២កាលពីពេលថ្មីៗនេះអគ្គលេខាធិការសហព័ន្ធកីឡាសូហ្វ តឺន្នីសកម្ពុជាលោក ជា ប៊ុនហេង បានឲ្យដឹងថាគម្រោងសាងសង់គ្រោងនឹងចាប់ផ្តើមនៅដើមឆ្នាំ២០១៧ខាងមុខនេះដែលត្រូវ ចំណាយទឹកប្រាក់ជាង៣សែន៦ម៉ឺនដុល្លារលើសពីការគ្រោងទុកកាលពីឆ្នាំ២០១៥ ដែលមានត្រឹមតែជាង២សែនដុល្លារ ប៉ុណ្ណោះ។

លោកបន្តថា ការឈានដល់ការសម្រេច សាងសង់ទីលាននេះ គឺក្រសួងអប់រំ យុវ ជន និងកីឡាទទួលស្គាល់រួចហើយ។ ដំបូងសហព័ន្ធគ្រោងមិនដល់៣សែនដុល្លារទេ ក៏ប៉ុន្តែក្រោយមកដើម្បីឲ្យសំណង់នេះមានកម្រិតគុណភាពស្តង់ដារគឺយើងបានបង្កើនដល់គម្រោងចំណាយរហូតជាង៣សែន ៦ម៉ឺនដុល្លារ ។

លោកអគ្គលេខាធិការបញ្ជាក់ថា ទីលានសូហ្វតឺន្នីសដែលគ្រោងសាងសង់នេះពុំមែនបម្រើឲ្យតែវិស័យកីឡាសូហ្វតឺន្នីសមួយ មុខនោះទេ តែវានឹងជាទីកន្លែងដែលប្រមូលផ្តុំវិស័យកីឡាយុទ្ធសិល្ប៏កូរ៉េកម្ពុជាទាំង ១២ប្រភេទផងដែរ ដូចជា ល្បុក្កតោ ជា ដើម ។

ទីលានសូហ្វតឺន្នីសថ្មីនេះនឹងដំណើរការសាងសង់នាអំឡុងដើមឆ្នាំ២០១៧នឹង អាចបញ្ចប់ទៅវិញនាអំឡុង៣ខែបន្ទាប់ ។ ដោយឡែកទំហំសរុបនៃទីលានរាប់ទាំង ការិយាល័យកណ្តាលសម្រាប់ផ្នែករដ្ឋបាលបូកទាំងទីលាន២ផងនោះគឺមានបណ្តោយ១០០ម៉ែត្រទទឹង៤០ម៉ែត្រ ៕ សារីម

 លោក ជា ប៊ុនហេង អគ្គលេខាធិការសហព័ន្ធកីឡាសហ្វតឺន្នីសកម្ពុជា

លោក ជា ប៊ុនហេង អគ្គលេខាធិការសហព័ន្ធកីឡាសហ្វតឺន្នីសកម្ពុជា


ចែករំលែក៖