អន្តរជាតិ ៖ ចិន សូមថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការទម្លាក់គ្រាប់បែករបស់អាម៉េរិកលើទីតាំងនុយក្លេអ៊ែរចំនួន ៣កន្លែងរបស់អ៊ីរ៉ង់។ អ្នកនាំពាក្យក្រសួងការបរទេសចិន បានបញ្ជាក់បែបនេះ នៅថ្ងៃទី២២ ខែមិថុនា លើបណ្តាញសង្គមFacebook។ ក្រសួងការបរទេសចិន បានចាត់ទុកសកម្មភាពអាមេរិកបំពានយ៉ាងធ្ងន់ធ្ងរលើគោលបំណង និងគោលការណ៍របស់អង្គការសហប្រជាជាតិ ហើយរឹតតែធ្វើឱ្យជម្លោះនៅតំបន់មជ្ឈិមបូព៌ាកាន់តែតានតឹង។
ជុំវិញជម្លោះនៅតំបន់មជ្ឈិមបូព៌ា ចិន ត្រៀមខ្លួនជាស្រេចក្នុងការធ្វើការជាមួយសហគមន៍អន្តរជាតិ ដើម្បីស្តារសន្តិភាព និងស្ថិរភាពនៅមជ្ឈិមបូព៌ាឡើងវិញ។
លោក ត្រាំ ប្រធានាធិបតី អាមេរិកបាន បង្ហោះសារ លើគណនីបណ្តាញ ទំនាក់ទំនង សង្គមថា កងទ័ពអាមេរិកបាន “វាយប្រហារដោយ ជោគជ័យនូវ សំណង់នុយក្លេអែរ ចំនួន៣ កន្លែងរបស់អ៊ីរ៉ង់។ យន្តហោះយោធាទាំងអស់របស់ កងទ័ពអាមេរិក បាន ស្ថិតនៅក្រៅដែនអាកាសអ៊ីរ៉ង់ រួចហើយ ។
នៅក្នុងសារមួយទៀត លោក ត្រាំ បានអះអាងថា “ ការវាយប្រហារ យោធាលើកនេះបានទទួល ជោគជ័យយ៉ាងខ្លាំង ហើយលោក នឹងថ្លែង សុន្ទរកថា ថ្នាក់ជាតិ នៅសេតវិមាន នៅវេលាម៉ោង ១០ យប់ ថ្ងៃ ដដែល តាមម៉ោងខាងកើត អាមេរិក ។ លោក ត្រាំ ក៏ បាន ប្រៀធៀបការវាយប្រហារ លើកនេះថា ជា “ ខណៈ ពេលប្រវត្តិសាស្ត្រ” ព្រម និងព្រមានថា “ បច្ចុប្បន្ន អ៊ីរ៉ង់ចាំបាច់ត្រូវតែយល់ព្រមបញ្ចប់ សង្គ្រាម នេះ ” ៕

ដោយ ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច