ព័ត៌មានទាន់ហេតុការណ៍៖

ថៃ និង ចិន ៦ នាក់ ដែល លបលួច ឆ្លងដែនចូលកម្ពុជាត្រូវបាន យោធាថៃឃាត់ខ្លួន

ចែករំលែក៖

ប្រទេសថៃ ៖ យោធាថៃឃាត់ខ្លួន ជនជាតិថៃ និងចិនចំនួន ៥ នាក់ រួមជាមួយនឹងមេខ្យល់ម្នាក់ ត្រូវបានយោធាថៃ ស្ទាក់ចាប់ក្បែរព្រំដែនកម្ពុជា ខណៈដែលពួកគេកំពុងលបលួចបម្រុងឆ្លងដែនចូលមកក្នុងទឹកដីកម្ពុជា ដើម្បីបម្រើការងារតាមកាស៊ីណូ។ ដោយគ្មានច្បាប់អនុញ្ញាត ។

ការចាប់ខ្លួនជនជាតិថៃនិងចិននេះ បានធ្វើឡើងកាលពីវេលាម៉ោង ៦ និង ៣០ នាទី ព្រឹកថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចមាត់អូរ ក្នុងស្រុកពោងណាំរ៉ន ខេត្តចាន់បូរី ដោយពួកគេបានធ្វើដំណើរតាមរថយន្តមួយគ្រឿង ឆ្ពោះមកកាន់ក្បែរព្រំដែន ដែលការឃាត់ខ្លួននេះរួមជាមួយនឹងអ្នកបើកបរ រថយន្តម្នាក់ មេខ្យល់ម្នាក់ ពលករថៃ ៣ នាក់ និងជនជាតិចិនចំនួន ២ នាក់។

តាមការសារភាពពីពលករថៃទាំងនោះបានបញ្ជាក់ថា ពួកគេឆ្លងដែនចូលមកកម្ពុជា គឺមានបំណងទៅធ្វើការងារក្នុងកាស៊ីណូ ព្រោះបច្ចុប្បន្នតម្លៃពលកម្មឡើងថ្លៃទ្វេគុណ ហើយត្រូវបង់លុយឱ្យមេខ្យល់ដែលនាំឆ្លងដែនក្នុងម្នាក់ ចំនួន ៦០០ បាត តែក៏ត្រូវយោធាថៃស្ទាក់ចាប់បាន។ បច្ចុប្បន្នបើទោះបីជារដ្ឋាភិបាលថៃ ចេញបម្រាមហាមឃាត់មិនអនុញ្ញាតឲ្យឆ្លងដែនចូលមកកម្ពុជាក៏ដោយ ក៏ជនជាតិថៃ មួយចំនួននៅតែលបលួចឆ្លងដែនយ៉ាង ងងើល ដើម្បីមករកការងារធ្វើនៅក្នុងប្រទេសកម្ពុជាដែរ ៕

ដោយ៖ វណ្ណា


ចែករំលែក៖