ព័ត៌មានទាន់ហេតុការណ៍៖

អឺរ៉ុបនឹងមានទាហានដាច់ដោយឡែករបស់ខ្លួន

ចែករំលែក៖

បច្ចុប្បន្នអឺរ៉ុបពឹងផ្អែកទៅលើកម្លាំងណា តូស្ទើរតែទាំងស្រុងក្នុងការការពារសន្តិសុខ។ ណាតូគឺជាស្ថាប័នស្ថិតនៅក្រោមឥទ្ធិពល របស់អាមេរិក។ ទាំងនោះហើយអាចធ្វើឲ្យអឺរ៉ុបប្រឈមនឹងបញ្ហាគ្រោះថ្នាក់បើមាន សង្រ្គាមកើតឡើងអឺរ៉ុបមិនអាចការពារខ្លួនឯងបានឡើយ ចំណែកណាតូរវល់តែធ្វើ សង្គ្រាមនៅខាងក្រៅ។

ចំណុចទាំងនេះហើយបានជាប្រធាន គណៈកម្មការអឺរ៉ុបលោកហ្សង់ក្លូដ យ៉ុងកឺ បានបង្ហាញនូវគោលបំណងចង់ឲ្យមាន កងទ័ពការពាររួមមួយនៅអឺរ៉ុប។ លោក យ៉ុងកឺបានគូសបញ្ជាក់ពីអាទិភាពនៃការការពារសុវត្ថិភាពសន្តិសុខដែលអឺរ៉ុបត្រូវ ទទួលខុសត្រូវទាំងអស់គ្នា។ កាលពីថ្ងៃ អង្គារប្រធានាធិបតីបារាំងក៏បានគាំទ្រឲ្យមានការពង្រឹងសន្តិសុខ និងផ្នែកយោធា នៅអឺរ៉ុបផងដែរ។ លោកហ្សង់ក្លូដ យ៉ុងកឺ បានលើកឡើងនៅចំពោះមុខសភាអឺរ៉ុប កាលពីថ្ងៃពុធកន្លងមកនេះពីបំណងចង់ឲ្យអឺរ៉ុបមានកងទ័ពរួមគ្នាមួយឡើង។ លោកយ៉ុងកឺចង់ឲ្យអឺរ៉ុបមានធនធានយោធារួមគ្នា។

កង្វះកិច្ចសហប្រតិបត្តិការយោធារួមគ្នារបស់អឺរ៉ុបក្នុងការការពារសុវត្ថិភាពសន្តិសុខ ធ្វើឲ្យអឺរ៉ុបខាតបង់ថវិកាពី២០ពាន់លានអឺរ៉ូ ទៅ១០០ពាន់លានអឺរ៉ូក្នុងមួយឆ្នាំៗ។ យោង តាមប្រធានគណៈកម្មការអឺរ៉ុបការដែល សហភាពអឺរ៉ុបមានធនធានយោធារួមក៏ អាចជាលក្ខណៈបំពេញឲ្យគ្នាទៅវិញទៅ មកជាមួយអង្គការអូតង់ដែរ។

លោក យ៉ុងកឺ ក៏បានបង្ហាញនូវការគាំទ្រ សកម្មភាពរបស់គណៈកម្មការអឺរ៉ុបប៉ុន្មាន ខែចុងក្រោយនេះក្នុងការការពារព្រំដែនខាង ក្រៅអឺរ៉ុបដែលកំពុងរងបញ្ហាលំហូរចូលនៃជនភៀសខ្លួន។ លោកបានសន្យាពង្រាយកងការពារព្រំដែននៅក្រៅព្រំដែនប្រទេសប៊ុលហ្គារី យ៉ាងហោច២០០នាក់ចាប់ពី ខែតុលាក្រោយនេះទៅ។

ដោយឡែកប្រធានគណៈកម្មការអឺរ៉ុបបានឆ្លៀតស្នើឲ្យមានការពង្រឹងទីភ្នាក់ងារអឺរ៉ុបប៉ូលដែលជាប៉ូលិសផ្នែកឧក្រិដ្ឋអន្តរ រដ្ឋាភិបាល៕ ម៉ែវ សាធី

eu-664517


ចែករំលែក៖