ព័ត៌មានទាន់ហេតុការណ៍៖

ការស្នើសុំដកតំណែងមេប៉ុស្តិ៍បខាំស៊ីរយៈពេល៣ខែមិនទាន់មានលទ្ធផលនៅឡើយ

ចែករំលែក៖

ខេត្តរតនគីរី ៖ ប្រជាពលរដ្ឋជនជាតិដើម ភាគតិច៣០៧នាក់ រស់នៅក្នុងភូមិចំនួន៤ ក្នុងឃុំបខាំ ស្រុកអូរយ៉ាដាវ បានផ្ដិត មេដៃលើសំណើ ដើម្បីសុំផ្លាស់ប្ដូរលោក នាយប៉ុស្តិ៍រដ្ឋបាលចេញរយៈពេល៣ខែ មកហើយ នៅមិនទាន់មានលទ្ធផល បើ ទោះជាសំណើនោះ មានការឯកភាពពី ប្រធានភូមិទាំង៤ និងលោកមេឃុំយ៉ាង ណាក៏ដោយ ។

តាមលិខិតសំណើរបស់ប្រជាពលរដ្ឋ ក្នុងភូមិព្រិល ភូមិបួរ ភូមិទុង និងភូមិ ឃុំបខាំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី សំណើចូលលោក ប៊ូ ថង សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារប្រចាំមណ្ឌល ភូមិភាគទី៤ នៃខេត្តរតនគិរី សុំផ្លាស់ប្ដូរលោកនាយប៉ុស្តិ៍រដ្ឋបាលឃុំបខាំឈ្មោះ រម៉ាម សុផាត ។

ដោយចោទប្រកាន់ថា លោក នាយប៉ុស្តិ៍រូបនេះមានអាកប្បកិរិយាមិនល្អគាត់ (មេប៉ុស្តិ៍)និយាយថាត្រឹមលោកមេឃុំមិនអាចបញ្ជាគាត់បានទេលោក អធិការ ទើបអាចបញ្ជាគាត់បាន ។ ពេល ចុះប្រត្តិការតាមភូមិ និងតាមព្រៃមិនបាន សហការជាមួយក្រុមប្រឹក្សាឃុំ ។ កម្លាំង នគរបាលបែកបាក់គ្នាអស់ គ្រប់គ្រងមិន បានបើកដៃឲ្យកូនប្រសាកាប់ដឹកឈើអនាធិបតេយ្យ ។ ប្រជាពលរដ្ឋានកម្មវិធី ឬបុណ្យ ទានម្ដងៗបើមិនឲ្យលុយមិនឲ្យកម្លាំង ទៅការពារទេ ។ តាំងពីប្ដូរលោកប្លូញ ណាម មេប៉ុស្តិ៍ចាស់ លោក រម៉ាម សុផាត រូបនេះមកកាន់កាប់ក្មេងទំនើង និងអ្នក ជក់គ្រឿងញៀនកាន់តែកើនច្រើនឡើង ។

ករណីខាងលើនេះ លោក រម៉ាម សុផាត នាយប៉ុស្តិ៍រដ្ឋបាលបខាំបានឲ្យដឹងថាមិន ពិតដូចក្នុងលិខិតសំណើខាងលើនោះទេ នេះគ្រាន់តែជាគំនិតអ្នកដែលគំុកួនគាត់ ប្រឌិតរឿងនេះឡើងតែប៉ុណ្ណោះ ហើយបញ្ហា ទាំងនេះត្រូវដោះស្រាយរួចរាល់ដោយ លោកស្នងការរួចរាល់អស់ហើយ ។

លោកអភិបាលស្រុកអូរយ៉ាដា ម៉ា វិចិត្រអះអាងថាករណីខាងលើបានសម្របសម្រួលគ្នាផ្ទៃក្នុងរួចរាល់អស់ហើយ ដោយ មាន ការចូលរួមពីលោកមេភូមិ លោកមេ ឃុំព្រមទាំងអធិកាស្រុកផងដែរថាបើមានអ្វីខុសឆ្គងត្រូវកែសម្រួលឡើងវិញ ។

ដោយឡែកលោក ងួន គឿន ស្នងការ នគរបាលខេត្តរតនគិរីមិននិយាយច្រើន ចំពោះលិខិតសំណើសុំផ្លាស់ប្ដូរមេប៉ុស្តិ៍រដ្ឋបាលឃុំបខាំខាងលើនេះទេលោកនិយាយ យ៉ាងខ្លីថាមិនយកជាផ្លូវការឡើយពីព្រោះវាជាលក្ខណៈបុគ្គល ៕ នរិន្ទ្រ

 

qasw

 

 


ចែករំលែក៖