ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិស្វុីសម្នាក់ដេកស្លាប់នៅសណ្ឌាគារវីវ៍េសាយដោយសារគាំងបេះដូង

ចែករំលែក៖

ភ្នំពេញ៖ ការភ្ញាក់ផ្អើលចេញពីសណ្ឋា គាររីវើសាយស្វីតដែលមានបុគ្គលិកបានប្រទះឃើញសពជនបរទេសម្នាក់ដេកស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីរសៀល ថ្ងៃទីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ ចំណុចសណ្ឌាគាររីវើសាយស្វីតទីតាំងលេខ ១Eoផ្លូវ១៤៤ ស្ថិតក្នុងភូមិ៤ សង្កាត់ផ្សារ កណ្តាល១ ខណ្ឌដូនពេញ ក្រុងភ្នំពេញ។

នគរបាលបានឲ្យដឹងថា បុរសជនបរ​ទេសដែលដេកស្លាប់មានឈ្មោះ BALZURSH AMMERភេទប្រុសឆ្នាំកំណើត 09.02.1961 ជនជាតិស្វុីសជាអ្នកទេស ចរណ​កាន់លិខិតឆ្លងដែនលេខX0420970ស្នាក់នៅសណ្ឌាគារខាងលើ ក្រោយពីកើតហេតុកម្លាំងជំនាញបានចុះមកពិនិត្យលើខ្លួនសពពុំឃើញមានស្លាកស្នាមលើសពទេ។

សមត្ថកិច្ចបានបន្តទៀតថា ជនរងគ្រោះ បានមកស្នាក់នៅសណ្ឌាគារថ្ងៃ១២ ខែកញ្ញា ឆ្នាំ២០១៦ ស្នាក់នៅក្នុងបន្ទប់២០២ លុះដល់ម៉ោងកើតហេតុខាងលើបុគ្គលិក សណ្ឌាគារពុំឃើញជនរងគ្រោះចុះមកក្រោមក៏ឡើងទៅគោះទ្វារហៅតែពុំឮសំឡេងឆ្លើយ តបក៏ចុះមកវិញមួយសន្ទុះក្រោយមកក៏ឡើងទៅហៅម្តងទៀតនៅតែមិនមានការឆ្លើយតបដដែលក៏យកកាតមកបើកសោបន្ទប់ទើបដឹងថាស្លាប់រួចរាយការណ៍ឲ្យសមត្ថ កិច្ច។

តាមការសន្និដ្ឌានរបស់សមត្ថកិច្ច ពិនិត្យឃើញថាស្លាប់ដោយសារគាំងបេះដូង៕ សហការី

aes


ចែករំលែក៖