ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ខណៈសង្ស័យប៉ុនប៉ងធ្វើសកម្មភាពប្លន់ជាមួយបក្ខពួក១ក្រុម

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបាន សមត្ថកិច្ចឃាត់ខ្លួនខណៈសង្ស័យប៉ុនប៉ង ធ្វើសកម្មភាពប្លន់ជាមួយបក្ខពួក១ក្រុមមានគ្នាប្រមាណ១០នាក់ទៀតតែបក្ខពួកទាំងនោះដឹង​ខ្លួនទាន់បានបើកម៉ូតូគេចខ្លួន អស់។

ករណីឃាត់ខ្លួនជនសង្ស័យខាងលើ នេះបានកើតឡើងកាលពីវេលាម៉ោង១១ និង១៥នាទីយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០១៦ នៅចំណុចផ្លូវ២៧១ ស្ថិតនៅ ភូមិ៥ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជ ធានីភ្នំពេញ។

មន្ត្រីនគរបាលខណ្ឌចំការមនបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ អៃ សំកុល ហៅកុយ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរជា បុគ្គលិកក្រុមហ៊ុន ស្នាក់នៅភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានី ភ្នំពេញ។

ប្រភពបានបន្តថាជនសង្ស័យខាងលើបើកម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FG-7565 ហើយ ក្រោយពេលឃាត់ខ្លួនបានសមត្ថកិច្ចដកហូតបានដាវសាម៉ូរ៉ៃមានប្រវែងកន្លះម៉ែត្រ១ដើម។

មន្ត្រីខាងលើបានឲ្យដឹងទៀតថា នៅ មុនព​េលកើតហេតុជនសង្ស័យនិងបក្ខពួក១ក្រុមបានជិះម៉ូតូទាំងអស់៤គ្រឿងមានគ្នាប្រមាណ១១នាក់ស្របពេលមន្ត្រីនគរបាលកំពុងជិះម៉ូតូល្បាតហើយប្រទះឃើញពួកគេកើតមានការសង្ស័យថាជាសមាសភាពមិនល្អប៉ុនប៉ងធ្វើសកម្មភាពប្លន់ទើបសមត្ថកិច្ចជិះម៉ូតូដេញតាមឃាត់ខ្លួនដើម្បីសួរនាំ។ ប៉ុន្តែដោយពួកគេហាក់ដឹងថាសមត្ថកិច្ចតាមឃាត់ខ្លួនក៏នាំគ្នាបើកម៉ូតូគេចតែគ្រានោះសមត្ថកិច្ចដេញឃាត់បានតែជនសង្ស័យម្នាក់ឈ្មោះ អៃ សំកុល ម្នាក់ ប៉ុណ្ណោះហើយ ដកហូតបានដាវ១សាមូរ៉ៃ១ ដើម រីឯបក្ខពួក១០នាក់ទៀតនាំគ្នាបើក ម៉ូតូគេចបាត់ស្រមោល។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីចាត់ការតាមនីតិវិធី។ ចំណែកបក្ខពួកសេសសល់សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួនដើម្បីយក មកផ្តន្ទាទោសតាមផ្លូវច្បាប់ឲ្យបាន៕ ស រស្មី

aes-2

aes-1


ចែករំលែក៖