ព័ត៌មានទាន់ហេតុការណ៍៖

មុខសញ្ញាគ្រឿង​ញៀនចំនួន​០៤នាក់ត្រូវបានបង្រ្កាបអនុវត្តតាមច្បាប់នៅក្រុងបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង÷កាលថ្ងៃទី២៨ដល់ទី២៩ ខែមីនា ឆ្នាំ ២០២៦ស្របតាមអនុសាសន៍ នាយឧត្តមសេនីយ៍​ ស​ ថេត​ អគ្គស្នងការនគរបាលជាតិ​ និងបានការសម្រប​សម្រួលលេីនីតិវិធីពីលោក​ ប៉ង់​ ចាន់សុយុទ្ធារា​ ព្រះ រាជអាជ្ញានៃអ​យ្យការអមសាលាដំបូងខេត្តបា​ត់​ដំ​បង​ស្តីទី​ ក៏ដូចយោបល់ដឹកនាំរបស់លោកឧត្តមសេនី​យ៍ ទោ​ ដាញ់ អេង​ប៊ុន​ចាន់​ ស្នងការ នៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង​ លោកវរសេនីយ៍ឯក​ សុខ​ និមល​ ស្នង ការរងផែនការ ងារប្រឆាំងគ្រឿងញៀន​ដោយមានលោកវរសេនីយ៍ ទោ​ ប៉ាន​ ចាន់​រិទ្ធ​ នាយការិយាល័យប្រឆាំងគ្រឿងញៀន​ បង្រ្កាបករណីជួញដូរនិងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនចំ​នួន​០២​ករណីក្នុងបទល្មេីសជាក់​ស្តែងដោយឃាត់ខ្លួនជនសង័្ស​យ​ចំនួន០៤ នាក់ស្រី​០១​នាក់ នៅក្រុងបាត់ដំបងគឺ៖

១-ឈ្មោះ​ ម៉ា​ ភូអានន្ន​ភេទប្រុ​ស​អាយុ ៣៨ឆ្នាំរស់នៅសង្កាត់រតនៈ​ ក្រុង​បាត់​ដំបង​ ខេត្ត​បាត់​ដំ​បង​។ 

២-ឈ្មោះ​ នួម​ យ៉ានុត​ ភេទស្រី​ អាយុ ២៦ឆ្នាំរស់នៅសង្កាត់ស្លាកែត​ ក្រុង​បាត់​ដំបង​ខេត្ត​បាត់​ដំ​បង​។ 

៣-ឈ្មោះ ហាក់ ហេង ភេទប្រុ​ស  អាយុ២២ឆ្នាំ មានទីលំនៅ​សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ 

៤-ឈ្មោះ​ ហេង សុផាឡែន ហៅ ឡែន ភេទប្រុស អាយុ​២១​ឆ្នាំ មានទីលំនៅសង្កាត់​ ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ 

-*វត្ថុតាងចាប់យកបានរួមមាន៖

-ថ្នាំញៀនប្រភេទកេតាមីន (KETAMINE) ចំនួន ០១ថង់ ទម្ងន់ ៧១,២៣ក្រាម (ថ្នាំសុទ្ធ)

-ថ្នាំញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកក(​ICE)​ចំនួន​០៣ថ​ង់​ទម្ងន់៣,​០៧ ក្រាម​(ថ្នាំសុទ្ធ)

-ទូរស័ព្ទដៃចំនួន ០២គ្រឿង (ចាស់)

-ម៉ូតូចំនួន០២គ្រឿង

-ប្រអប់សម្រាប់ដាក់ថ្នាំញៀនចំនួន ០១

សូមបញ្ជាក់ថា ក្នុងចំណោម៤នាក់គឺមុខសញ្ញាចំនួន​២​នាក់មានដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់​ចៅក្រមស៊េីបសួរនៃ​សាលាដំបូងខេត្តបាត់ដំបងករណីគ្រឿង​ញៀនកាល​ពី​ អំឡុងឆ្នាំ​២០២៥ និងដើមឆ្នាំ​២០​២​៦នោះឈ្មោះម៉ា​ ភូអានន្ន​ ភេទប្រុស​អាយុ ៣៨ឆ្នាំនិងឈ្មោះ​ហេង សុផាឡែន ហៅ ឡែន ភេទប្រុស អាយុ ២១ឆ្នាំ។ 

ពេលនេះជនសង័្សយ និងវត្ថុតាង សម ត្ថកិច្ចបាននឹង កំពុងរៀបចំសំណុំ រឿងបញ្ជូនទៅតុលាការ អនុវត្តទោសតាមនីតិវិធី​ច្បាប់៕


ចែករំលែក៖