អន្តរជាតិ : កិច្ចប្រជុំប្រចាំឆ្នាំ ២០២៦ នៃវេទិកា Zhongguancun ដែលមានរយៈពេលប្រាំថ្ងៃ បានបិទបញ្ចប់នៅទីក្រុងប៉េកាំងកាលពីថ្ងៃទី ២៩ ខែមីនា។ វេទិកាឆ្នាំនេះធ្វើឡើងក្រោមប្រធានបទ “រួមបញ្ចូលគ្នាយ៉ាងស៊ីជម្រៅរវាងនវានុវត្តន៍បច្ចេកវិទ្យា និងនវានុវត្តន៍ឧស្សាហកម្ម” ដោយបានរៀបចំសកម្មភាពចំនួន ១១៥ លើកចែកជា៥ផ្នែកធំៗរួមមាន៖ កិច្ចប្រជុំនិងវេទិកា ការប្រកាសពីសមិទ្ធផល ការដោះដូរបច្ចេកវិទ្យា ការប្រកួតប្រជែងបច្ចេកវិទ្យាទំនើបៗ និងសកម្មភាពបន្ទាប់បន្សំ។ នៅក្នុងកិច្ចប្រជុំពិសេសស្តីពីការប្រកាសសមិទ្ធផលសំខាន់ៗដែលបានធ្វើឡើងនៅថ្ងៃបិទវេទិកា មានសមិទ្ធផលខាងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទំនើបៗចំនួន ២១ ត្រូវបានប្រកាស៕
ប្រភព : (CCFR)

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច