ខេត្តស្វាយរៀង៖ រដ្ឋបាលស្រុកកំពង់រោទិ៍ ចុះត្រួតពិនិត្យទីតាំងសង្ស័យមានជនបរទេសរស់នៅប្រមូលផ្ដុំ និងប្រព្រឹត្តបទល្មើសឆបោក Online Scams ចំនួន ២ទីតាំង ឃាត់ខ្លួនអ្នកប្រព្រឹត្តសរុបចំនួន ៣២នាក់ ។
សមត្ថកិច្ចបានអោយដឹងថា នារសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ លោក សុច ពិសី អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់រោទិ៍ បានដឹកនាំកម្លាំងគណ:បញ្ជាការឯកភាព រួមមាន លោក តឹក ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលស្រុក លោកអធិការនគរបាលស្រុក លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក ព្រមទាំងកម្លាំងចម្រុះ បានចុះត្រួតពិនិត្យទីតាំងសង្ស័យមានជនបរទេសរស់នៅប្រមូលផ្ដុំ និងប្រព្រឹត្តបទល្មើសឆបោក Online Scams ចំនួន ២ទីតាំង (នៅភូមិជប់ព្រីង ឃុំថ្មី និងនៅភូមិត្រពាំងត្រាវ ឃុំញរ) ស្រុកកំពង់រោទិ៍។
ដោយជាលទ្ធផលក្រុមការងារ បានធ្វើការឃាត់ខ្លួនអ្នកប្រព្រឹត្តសរុបចំនួន ៣២នាក់ ស្រី ៤នាក់ ក្នុងនោះ ជនជាតិចិន សរុបចំនួន ២៥នាក់ ស្រី ១នាក់ ជនជាតិវៀតណាម ចំនួន ៧នាក់ ស្រី ៣នាក់ រួមទាំងរឹបអូសបានសម្ភារៈមួយចំនួនផងដែរ ៕

ដោយ៖ សុថាន
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច