ភ្នំពេញ ៖ ក្រុមមការងារសាធារណមតិកម្ពុជា (Cambodia PR Team)ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ បានឲ្យដឹងថា ជំហររបស់កម្ពុជាគឺការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដោយផ្អែកលើកិច្ចព្រមព្រៀង និងឯកសារព្រំដែនដែលមានស្រាប់ រួមមានអនុសញ្ញា និងសន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុរបស់គណៈកម្មការ ព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងគោលការណ៍ច្បាប់អន្តរជាតិ ជាពិសេសគោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris)។ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង។
ជាមួយគ្នានេះ រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា ក៏នៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត៕

ប្រភព ៖ (PRU)
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច