ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យគ្រឿងញៀន៣សញ្ជាតិ (ថៃ ចិន និងខ្មែរ) ចំនួន ១០ នាក់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀនចំនួន ២ ករណីផ្សេងគ្នា ដោយឃាត់ខ្លួនមនុស្សប្រុស-ស្រីសរុបចំនួន ១០ នាក់។

សមត្ថកិច្ចបានឱ្យដឹងថា អនុវត្តតាមបទបញ្ជាយ៉ាងមុឺងម៉ាត់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ធិន សិនដេត ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងការិយាល័យជំនាញ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះប្រតិបត្តិការបងក្រាបចំនួន ២ ករណីក្នុងថ្ងៃតែមួយ និងឃាត់ខ្លួនជនសង្ស័យប្រុស-ស្រីចំនួន ១០ នាក់។

ក្នុងនោះរួមមាន៖

ជនជាតិថៃ ចំនួន ២ នាក់ (ស្រី ១ នាក់)

ជនជាតិចិន ចំនួន ៤ នាក់

ជនជាតិខ្មែរ ចំនួន ៤ នាក់ (ស្រី ១ នាក់)

ជនសង្ស័យទាំងអស់ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ ដែលស្ថិតនៅចំណុចភូមិបាលិលេយ្យ ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចក៏បានដកហូតវត្ថុតាងជាគ្រឿងញៀនខុសច្បាប់មួយចំនួន និងរថយន្តចំនួន ៣ គ្រឿងផងដែរ។ បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់៕

ដោយ៖ វណ្ណា


ចែករំលែក៖