ភ្នំពេញ ៖ ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ បានឲ្យដឹងថា ការដែលថ្នាក់ដឹកនាំនៃបណ្តាប្រទេសហ្វ្រង់កូហ្វូនី ព្រួយបារម្ភចំពោះភាពតានតឹងរ៉ាំរ៉ៃនៅតាមព្រំដែន កម្ពុជា-ថៃ ដោយបញ្ជាក់អំពីការគាំទ្រចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា គឺជាការ បង្ហាញពីការយកចិត្តទុកដាក់របស់សហគមន៍អន្តរជាតិចំពោះផលប៉ះពាល់នៃភាពតានតឹងព្រំដែនមកលើប្រទេសកម្ពុជា និងប្រជាជនកម្ពុជា។
ការលើកឡើងនេះមានសារៈសំខាន់ ព្រោះវាបញ្ជាក់ថា បញ្ហាព្រំដែនមិនអាចដោះស្រាយដោយការប្រើប្រាស់កម្លាំង ឬ ការបង្កើតស្ថានភាពជាក់ស្តែងនៅលើដីនោះទេ ប៉ុន្តែត្រូវផ្អែកលើច្បាប់អន្តរជាតិ និងការគោរពអធិបតេយ្យភាពរបស់រដ្ឋ នីមួយៗ។ ជាមួយគ្នានេះ ការដោះស្រាយបញ្ហាព្រំដែនក៏ត្រូវគិតគូរដល់ទិដ្ឋភាពមនុស្សធម៌ផងដែរ ព្រោះជម្លោះមិនត្រឹមតែ ប៉ះពាល់ដល់ទឹកដី និងទំនាក់ទំនងរវាងរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដោយផ្ទាល់ដល់ជីវភាព សុវត្ថិភាព សិទ្ធិ និង សេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ។ ហេតុនេះ ការស្វែងរកដំណោះស្រាយប្រកបដោយសន្តិវិធី ត្រូវដើរទន្ទឹមគ្នាជាមួយការ ការពារប្រជាជន និងការបង្កើតលក្ខខណ្ឌឱ្យពួកគេអាចវិលត្រឡប់ទៅរកជីវភាពរស់នៅធម្មតាវិញដោយសុវត្ថិភាព៕

ប្រភព ៖ (PRU)
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច