ព័ត៌មានទាន់ហេតុការណ៍៖

«ចែ ហ៊ួយ» លក់ម៉ូតូថ្លៃម្ល៉េះ ! ឱ្យបុរសពិការភ្នែកម្នាក់ ម៉ាក Giorno មួយគ្រឿងនៅហាងរបស់គាត់តម្លៃរហូតដល់ ១៣០០ដុល្លារ

ចែករំលែក៖

ខេត្តកណ្តាល៖ មន្រ្តីនគរបាលមូលដ្ឋាននៅឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល នៅថ្ងៃទី១៨ ខែវិច្ឆិកា បានចុះទៅសួរនាំស្រ្តីម្ចាស់ហាងលក់ម៉ូតូឈ្មោះ «ចែ ហ៊ួយ» ក្រោយមានព័ត៌មានបុរសពិការភ្នែកម្នាក់ បានទិញម៉ូតូម៉ាក់ Giorno មួយគ្រឿងនៅហាងរបស់គាត់តម្លៃរហូតដល់ ១៣០០ដុល្លារ។

តាមកំណត់ហេតុរបស់នគរបាល, ពិនិត្យឃើញចម្លើយរបស់ម្ចាស់ហាងថា ម៉ូតូនេះ បុរសពិការភ្នែកបានបាញ់លុយម្តងបន្តិចរហូតដល់៣លានរៀល ទើបមកយកម៉ូតូ។

ម្ចាស់ហាងថា ម៉ូតូមួយគ្រឿងនេះតម្លៃ៣លានរៀល តែបុរសពិការភ្នែកឲ្យដាក់តម្លៃ ១៣០០ដុល្លារនៅក្នុងវិក័យបត្រ។

រឿងយ៉ាងណានោះ នេះគ្រាន់តែជាកំណត់ហេតុដែលទទួលចម្លើយពីម្ចាស់ហាង រង់ចាំនគរបាលស្តាប់ចម្លើយបុរសពិការម្តងវិញ ទើបដឹងការពិតពី  «ចែ ហ៊ួយ» លក់ម៉ូតថ្លៃម្ល៉េះ ! ឱ្យបុរសពិការភ្នែកម្នាក់ ម៉ាក Giorno មួយគ្រឿងនៅហាងរបស់គាត់តម្លៃរហូតដល់ ១៣០០ដុល្លារ ៕


ដោយ ៖ សិលា


ចែករំលែក៖