ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តតាកែវ ប្រាប់មន្រ្តីពន្ធដាពិចារណាឱ្យបានច្បាស់លាស់មុននឹងធ្វើការតម្លើងពន្ធអចលនៈទ្រព្យ និងពន្ធប្រថាប់ត្រា

ចែករំលែក៖

ខេត្តតាកែវ៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានធ្វើការណែនាំដល់មន្រ្តីសាខាពន្ធដាខេត្តតាកែវត្រូវធ្វើការសិក្សានិងពិចារណាឲ្យបានល្អិតល្អន់មុននឹងធ្វើការតម្លើងពន្ធអចនៈទ្រព្យនិងពន្ធប្រថាប់ ត្រាលើការផ្ទេកម្មសិទ្ធនៅក្នុងភូមិសាស្រ្តខេត្តតាកែវ ។

ថ្លែងនៅក្នុងកិច្ចប្រជុំពិភាក្សាការងារស្តីពីការធ្វើបច្ចុប្បន្នភាពឧបសម្ព័ន្ធនៃការបែងចែកភូមិសាស្ត្រ និងតម្លៃអចលនទ្រព្យ ដើម្បីប្រើប្រាស់ជាមូលដ្ឋានគិតពន្ធលើអចលនទ្រព្យ និងពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ក្នុងភូមិសាស្ត្រខេត្តតាកែវ ដែលរៀបចំដោយសាខាពន្ធដាខេត្តតាកែវ នៅព្រឹកថ្ងៃ ពុធ ទី ១៨ ខែ វិឆ្ឆិការ ឆ្នាំ ២០២៦នេះ លោកអភិបាលខេត្តតាកែវ បានថ្លែងបន្តថា ការប្រមូលចំណូលពន្ធចូលថវិការជាតិពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក៍ប៉ុន្តែមន្រ្តីពន្ធដាក៍ត្រូវធ្វើការថ្លឹងថ្លែងនិងសិក្សាឲ្យបានស៊ីជម្រៅផងដែរចំពោះស្ថានភាពសេដ្ឋកិច្ចសព្វថ្ងៃ ហើយថាការតម្លើងពន្ធអចលនៈទ្រព្យលើតំបន់មួយចំនួនវាមានផលប៉ះពាល់ខ្លាំងដល់បងប្អូនប្រជាពលរដ្ឋនិងអ្នកវិនិយោគដែរឬទេ?

នៅក្នុងឱកាសនោះផងដែរ លោក អភិបាលខេត្តតាកែវ ក៏បានណែនាំដល់មន្រ្តីសាខាពន្ធដាខេត្តតាកែវត្រូវធ្វើការជជែកពិភាក្សាឲ្យបានច្បាស់លាស់ជាមួយអភិបាលក្រុងស្រុកដែលនៅជាប់និងបងប្អូនប្រជាពលរដ្ឋ និងត្រូវចុះទៅប្រមូលទិន្នន័យឱ្យបានត្រឹមត្រូវដល់មូលដ្ឋាន ដើម្បីឱ្យការកំណត់តម្លៃមូលដ្ឋានគិតពន្ធមានភាពសមហេតុផល ឆ្លើយតបទៅនឹងតម្លៃទីផ្សារជាក់ស្តែងនាពេលបច្ចប្បន្ន។

លោក ភួន ឈីម អភិបាលស្រុកកោះអណ្ដែត បានស្នើឲ្យមន្រ្តីពន្ធដាពិនិត្យលើតម្លៃទីផ្សារអចលន ទ្រព្យមានចរន្តកម្រិតណានិងមានភាពលក់ទិញដូកម្រិតណា? ព្រោះស្រុកកោះអណ្ដែតមិនមានអ្នកវិនិយោគណាចូលមកវិនិយោគលើអចនៈទ្យព្យនោះទេគឺមានតែបងប្អូនប្រជាពលរដ្ឋទិញដីបង្កើនលំនៅដ្ឋានតែប៉ុណ្ណោះ។

លោក អ៊ុំចំរើន អភិបាលស្រុកទ្រាំង និងលោក រឿម វណ្ណរី អភិបាលរងស្រុកបាទី ក៏បានស្នើឲ្យមន្រ្តីពន្ធដាធ្វើការទម្លាក់ថ្លៃពន្ធអចនៈទ្រព្យលើតំបន់មួយ ចំនួននៅក្នុងស្រុកទ្រាំង និងស្រុកបាទីដែលមន្រ្តីពន្ធដាគ្រោងនឹងតម្លើងតម្លៃនៅពេលខាងមុខផងដែរ ។

គួបញ្ជាក់ថា បើយោងតាមសេចក្ដីព្រាងរបស់សាខាពន្ធដាខេត្តតាកែវ តម្លៃអចលនៈទព្យសម្រាប់មូល ដ្ឋានគិតពន្ធប្រថាប់ត្រា នៅតាមតំបន់និងបណ្ដោយផ្លូវមួយចំនួនធំក្នុងខេត្តតាកែវ ត្រូវបានតម្លើងនិងមួយចំនួនតូចត្រូវបានទម្លាក់តម្លៃ ៕

ប្រភព ៖ រដ្ឋបាលខេត្តតាកែវ


ចែករំលែក៖