ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តក្រចេះ ឃាត់ខ្លួនជនជាតិនីហ្សេរីយ៉ាម្នាក់ ពាក់ព័ន្ធការដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនជាង ១,៣ គីឡូក្រាម

ចែករំលែក៖

ខេត្តក្រចេះ៖ កម្លាំងនគរបាលខេត្តក្រចេះ បានឃាត់ខ្លួនជនជាតិនីហ្សេរីយ៉ាម្នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនគ្រឿង ញៀនឆ្លងដែនពីប្រទេសឡាវ ឆ្ពោះទៅប្រទេសវៀតណាម ដោយដកហូតបានគ្រឿងញៀនចំនួន ២ប្រភេទ ទម្ងន់សរុប ១.៣៤៦,៧ក្រាម។

ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង ២៣:៤០ នាទី ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចភូមិអូរពោរ ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ដោយកម្លាំងការងារចម្រុះនៃស្នងការដ្ឋាននគរបាលខេត្ត ក្រោមការដឹកនាំបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្ត។ ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានអាយុ ៤១ឆ្នាំ។

តាមប្រភពពីសមត្ថកិច្ចជំនាញ បានឱ្យដឹងនៅព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ថា ជនសង្ស័យបានសារភាពថា ខ្លួនបានស៊ីឈ្នួលដឹកជញ្ជូនគ្រឿងញៀនពីប្រទេសឡាវ ឆ្ពោះទៅប្រទេសវៀតណាម។ ក្នុងការត្រួតពិនិត្យ សមត្ថកិច្ចបានរកឃើញគ្រឿងញៀនចំនួន ៤កញ្ចប់ធំ រួមមាន មេតំហ្វេតាមីន (ICE) ចំនួន ៣កញ្ចប់ ទម្ងន់ ៩៩០,៩ក្រាម និងហេរ៉ូអ៊ីនចំនួន ១កញ្ចប់ ទម្ងន់ ៣៥៥,៨ក្រាម។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ត្រូវបានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ដោយ៖ សុរិយា


ចែករំលែក៖