ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបិទព្រំដែនរបស់ថៃ មិនបានធ្វើឱ្យកម្ពុជាស្លាប់នោះទេ តែជាឱកាសនៃការពង្រឹងខ្លួនឯង និងចាត់ទុកនេះជាឱកាសមាស!

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ការបិទព្រំដែនរបស់ថៃ មិនបានធ្វើឱ្យកម្ពុជាស្លាប់នោះទេ តែជាឱកាសនៃការពង្រឹងខ្លួនឯង និងចាត់ទុកនេះជាឱកាសមាស!

សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តថា ៖ «កម្ពុជាមិនមានតម្រូវការបើកព្រំដែននោះទេ ហើយបិទព្រំដែន ក៏មិនធ្វើឱ្យកម្ពុជាស្លាប់នោះដែរ!»។ សម្តេចធិបតី បញ្ជាក់បែបនេះនៅព្រឹកថ្ងៃសៅរ៍នេះ ក្នុងឱកាស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជា ណា ចក្រ កម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើក ពិព័រណ៍ ផលិត ផល ខ្មែរ លើកទី៤ ក្រោម ប្រធាន បទ «រួម គ្នា ផលិត រួ មគ្នាប្រើផលិតផលជាតិ»។

សម្ដេចធិបតីថ្លែងថា ៖ ពិព័រណ៍ផលិតផលខ្មែរ ជាវេទិកាផ្សារភ្ជាប់រវាងអ្នកផលិត អ្នកចែកចាយ និងអ្នកលក់រាយ សំដៅជំរុញឱ្យមានការផ្លាស់ប្ដូរពីការផ្សព្វផ្សាយផលិតផលទៅជាការបង្កើតទំនាក់ទំនងពាណិជ្ជកម្ម និងការផ្គូផ្គងអាជីវកម្ម។

លោកឧកញ៉ា តែ តាំងប៉ បានថ្លែងថា ៖  ពិព័រណ៍ផលិតផលខ្មែរ លើកទី៤ មានអ្នកចូលរួមដាក់តាំងបង្ហាញប្រមាណជាង ៣០០ស្ដង់ និងផលិតផលប្រមាណជាង១០០០មុខ មកពីបណ្តាសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មនៅកម្ពុជាទូទាំង២៥រាជធានី-ខេត្ត និងទទួលបានការចូលរួមសហការគាំទ្រដោយ៖ ធនាគារ KB PRASAC , ក្រុមហ៊ុន OCIC, ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ធនាគារABA, ក្រុមហ៊ុនផលិតចំណីសត្វ ANT, មីសញ្ញាកងបី .. ព្រមទាំងក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានហិរញ្ញវត្ថុ និងស្ថាប័ននានា ដែលបានបរិច្ចាគចូលរួមទាំងថវិកា និងកម្លាំងកាយចិត្ត ដើម្បីអបអរសាទរព្រឹត្តិការណ៍នេះឱ្យកាន់តែអធិកអធម ៕ 

ដោយ ៖ សិលា


ចែករំលែក៖