ខេត្តរតនគិរី៖ ពេទ្យឆ្មបនៃមណ្ឌលសុខភាពភ្នំកុក បានចុះទៅជួយសម្រាល និងសង្គ្រោះបឋម ករណីស្ត្រីឈ្មោះ បួលី ម៉ានីកា អាយុ ២១ឆ្នាំ រស់នៅភូមិវើនហយ ឃុំហាត់ប៉ក់ ស្រុកវើនសៃ ខេត្តរតនគិរី ដែលឈឺពោះសម្រាលកូន នៅលើឡាន ពេលកំពុងធ្វើដំណើរ ទៅមណ្ឌលសុខភាព បានទាន់ពេលវេលា និងមានសុខភាពល្អធម្មតា កាលពីវេលាម៉ោង ១១:៣០ នាទី ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ។
ជីវិតជាស្ត្រីដែលបានសម្រាលកូន គឺជាដំណើរផ្លាស់ប្តូរដ៏ធំមួយទាំងផ្នែករាងកាយ អារម្មណ៍ និងរបៀបរស់នៅ។ វាជាដំណាក់កាលដែលពោរពេញដោយក្តីស្រឡាញ់ និងមោទនភាព ប៉ុន្តែក៏មានភាពនឿយហត់ និងបញ្ហាប្រឈមច្រើនផងដែរ ជាពិសេសនៅក្នុងអំឡុងពេលក្រោយសម្រាល។ ពេលនេះគាត់ ផ្តល់កំណើតឱ្យកូនដោយជោគជ័យ ទោះត្រូវប្រឈមឧបសគ្គយ៉ាងណា ត្រូវតែពុះពាដើម្បីកូនបានឃើញពិភពលោកខាងក្រៅនៅថ្ងៃនេះ៕

ដោយ ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច