ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹត្តិការណ៍ដុតក្រឡាន ១,៣៥៣បំពង់ លើចង្ក្រានប្រវែង៥០ម៉ែត្រ រៀបចំដោយអាជ្ញាធរស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ

ចែករំលែក៖

ខេត្តព្រះវិហារ ៖ ព្រឹត្តិការណ៍ដុតក្រឡាន ១,៣៥៣បំពង់ លើចង្ក្រានប្រវែង៥០ម៉ែត្រ រៀបចំដោយអាជ្ញាធរស្រុកត្បែងមានជ័យ បានចាប់ផ្តើមនៅយប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវត្តទួលឧត្តម ហៅវត្តប្រមេរុ ឃុំប្រមេរុ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

តាមរបាយការណ៍សង្ខេបរបស់គណៈកម្មការរៀបចំកម្មវិធីបានឱ្យដឹងថា ៖ ចំពោះគ្រឿងផ្សំសម្រាប់ផលិតក្រឡាន រួមមាន អង្ករចំនួន ៣០០គីឡូក្រាម សណ្តែកចំនួន ៣០គីឡូក្រាម ដូងចំនួន ២៥គីឡូក្រាម និងបំពង់ឬស្សីចំនួន ១,៣៥៣បំពង់ ដែលត្រូវបានរៀបចំយ៉ាងយកចិត្តទុកដាក់ ដើម្បីដំណើរការដុតក្រឡាននៅលើចង្ក្រានវែងប្រវែង ៥០ម៉ែត្រនេះ ។ 

សូមបញ្ជាក់ថា ៖ ការដុតក្រឡាន គឺជាវិធីចម្អិនអាហារប្រពៃណីខ្មែរ ដែលយកអង្ករដំណើបលាយជាមួយគ្រឿងផ្សំ ដូចជាខ្ទិះដូង សណ្ដែក ស្ករ និងអំបិល បញ្ចូលទៅក្នុងបំពង់ឫស្សី រួចដុតលើភ្លើងធ្យូងរហូតដល់ឆ្អិនល្អ។ ក្លិនឈ្ងុយនៃឫស្សីស្រស់ ខ្ទិះដូង និងអង្ករដំណើប ធ្វើឱ្យក្រឡានក្លាយជាអាហារសម្រន់ និងជាវប្បធម៌ធ្វើដំណើរដ៏ពេញនិយម ជាពិសេសតាមដងផ្លូវ និងតំបន់ទេសចរណ៍នៅកម្ពុជា៕

ដោយ ៖ សិលា


ចែករំលែក៖