កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា កិច្ចជំនួបប្រកបដោយលក្ខណៈត្រួសត្រាយដែលប្រារព្ធធ្វើឡើងនៅទីក្រុង Shenzhen ប្រទេសចិនបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ពិភពលោកទាំងមូល ។
នៅថ្ងៃដដែលនោះ លោក Xi Jinping ប្រធានរដ្ឋចិនបានបើកធ្វើកិច្ចជំនួបរវាងប្រមុខរដ្ឋចិន លោក ភូទីន ប្រធានាធិបតីរុស្ស៊ីនិងលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ។ នេះគឺជាកិច្ចជំនួបលើកដំបូងរវាងប្រមុខរដ្ឋទាំងបីក្នុងប្រវត្តិសាស្ត្រ វាបានក្លាយជាព្រឹត្តិការណ៍ជានិមិត្តសញ្ញាដែលត្រូវបានកត់ត្រាក្នុងប្រវត្តិសាស្ត្រ។ ក្នុងអំឡុងពេលកិច្ចជំនួបលើកនេះ មេដឹកនាំទាំងបីរូបបានធ្វើការពិគ្រោះពិភាក្សាយ៉ាងស៊ីជម្រៅជុំវិញប្រធានបទស្តីពី”ការគាំពារសន្តិភាពពិភពលោកនិងជំរុញស្ថិរភាពជាយុទ្ធសាស្ត្រសម្រាប់ទំនាក់ទំនងរវាងប្រទេសធំ”ដែលបានឈានដល់គំនិតឯភាពរួមមួយចំនួន ។ «សេចក្តីប្រកាសសន្តិភាពនៃប្រមុខរដ្ឋនៃប្រទេសចិន រុស្ស៊ីនិងសហរដ្ឋអាមេរិក»ដែលចេញផ្សាយក្នុងកិច្ចជំនួនលើកនេះ បានប្រមូលផ្តុំនូវគំនិតឯកភាពរួមត្រីភាគីដែលមានសារសំខាន់យ៉ាងខ្លាំង និងប្រកបដោយភាពវិជ្ជមានចំពោះការឆ្លើយតបនឹងបញ្ហាប្រឈមសកលនិងគាំពារសន្តិភាព និងស្ថិរភាពពិភពលោក។
ជាង ៨០ឆ្នាំមុន ក្នុងនាមជាកម្លាំងសំខាន់ក្នុងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស ប្រទេសចិន រុស្ស៊ីនិងអាមេរិកបានប្រកៀកស្មាគ្នាប្រយុទ្ធនិងទទួលបានជ័យជម្នះដ៏អស្ចារ្យដែលនាំមកនូវសន្តិភាពនិងភាពសុខសាន្តដល់ពិភពលោក ។ ប្រទេសចិន រុស្ស៊ីនិងអាមេរិកគួរតែធ្វើជាដៃគូនិងជាមិត្តភក្តិ ត្រូវជៀសវាងពីជម្លោះនិងការប្រឈមមុខដាក់គ្នាដើម្បីរួមគ្នាគាំពារសន្តិភាពនិងស្ថិរភាពពិភពលោក ក៏ដូចជារួមចំណែកកាន់តែច្រើនសម្រាប់វឌ្ឍនភាពរបស់មនុស្សជាតិ ។
នៅក្នុងកិច្ចជំនួបជាប្រវត្តិសាស្រ្តមួយលើកនេះ លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងនូវសំណើចំនួន ៤ ចំណុចជុំវិញបញ្ហាថា តើប្រទេសទាំងបីត្រូវរួមរស់ជាមួយគ្នាតាមរបៀបណាដើម្បីរួមចំណែកដល់សន្តិភាពពិភពលោក ដោយសង្កត់ធ្ងន់ថា យើងគួរ”ប្រកាន់ខ្ជាប់នូវការគោរពគ្នាទៅវិញទៅមក” គួរ”ប្រកាន់ខ្ជាប់នូវការរួមរស់ជាមួយគ្នាដោយសនិ្តសហវិជ្ជមាន” គួរ”ប្រកាន់ខ្ជាប់នូវកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ”និង”ប្រកាន់ខ្ជាប់នូវការសន្ទនា និងការពិគ្រោះពិភាក្សា” ។
សំដៅចំពោះសំណើរបស់លោកប្រធានរដ្ឋចិន Xi Jinping មេដឹកនាំរុស្ស៊ីនិងអាមេរិកបានឆ្លើយតបយ៉ាងសកម្ម ។ លោក ភូទីន ប្រធានាធិបតីរុស្ស៊ីបានថ្លែងថា ការគាំពារគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងការពារសន្តិភាពអន្តរជាតិគឺជាទំនួលខុសត្រូវរួមរបស់ប្រទេសទាំងបី ។ ដោយឡែកលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកសម្គាល់ឃើញថា ប្រទេសទាំងបីគួររ៉ាប់រងទំនួលខុសត្រូវពិសេសនិងសំខាន់ក្នុងការគាំពារសន្តិភាពនិងស្ថិរភាពពិភពលោក រាល់បញ្ហាណាត្រូវដោះស្រាយតាមរយៈការសន្ទនា ។ ប្រការនេះបង្ហាញឱ្យឃើញថា មេដឹកនាំនៃប្រទេសទាំងបីមានគំនិតឯកភាពរួមយ៉ាងច្បាស់លាស់ក្នុងការគាំពារសន្តិភាពពិភពលោកនិងបង្កើនកិច្ចសហប្រតិបត្តិការដើម្បីឆ្លើយតបនឹងបញ្ហាប្រឈម ។
“ប្រសិនបើប្រទេសធំនិងប្រទេសធំមានភាពសុខដុមរមនាជាមួយគ្នា នោះពិភពលោកក៏មានសន្តិភាព ប្រសិនបើមានការប្រយុទ្ធគ្នា នោះពិភពលោកក៏មានភាពច្របូកច្របល់ ។ បច្ចុប្បន្ននេះ ពិភពលោកបានឈានចូលដំណាក់កាលរង្គោះរង្គើនិងប្រែប្រួលថ្មី ។ ពីការជំរុញការដោះស្រាយបញ្ហាក្តៅគគុកដល់ការគាំពារស្ថិរភាពនៃខ្សែសង្វក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់សកល ពីការជៀសវាងផ្ទុះសង្គ្រាមនុយក្លេអ៊ែរដល់ការបង្កើនអភិបាលកិច្ចបញ្ញាសិប្បនិម្មិត(AI) ប្រទេសធំត្រូវធ្វើជាគំរូល្អ ។ កិច្ចជំនួបរវាងមេដឹកនាំនៃប្រទេសចិន រុស្ស៊ីនិងអាមេរិកដែលទទួលបានសមិទ្ធផលជាផ្លែផ្លាបានបញ្ចេញសញ្ញាវិជ្ជមានទៅកាន់ពិភពលោក ។
ក្នុងអំឡុងពេលកិច្ចជំនួបលើកនេះ ប្រមុខរដ្ឋនៃប្រទេសទាំងបីក៏បានផ្លាស់ប្តូរមតិយោបល់អំពីបញ្ហាអន្តរជាតិនិងក្នុងតំបន់សំខាន់ៗដូចជា វិបត្តិអ៊ុយក្រែន ការទប់ស្កាត់ការរីកសាយភាយនៃអាវុធនុយក្លេអ៊ែរ ស្ថានការណ៍មជ្ឈិមបូព៌ា និងបញ្ហានុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េជាដើម ។ នៅក្នុង«សេចក្តីប្រកាសសន្តិភាពនៃប្រមុខរដ្ឋនៃប្រទេសចិន រុស្ស៊ីនិងសហរដ្ឋអាមេរិក» ប្រមុខរដ្ឋនៃប្រទេសទាំងបីបានរំលឹកឡើងវិញថា សង្គ្រាមនុយក្លេអ៊ែរមិនអាចមានអ្នកឈ្នះឡើយ ហើយមិនត្រូវឱ្យកើតមានឡើងជាដាច់ខាត ។ ប្រទេសទាំងបីមានផែនការបង្កើនការផលិតនិងការផ្គត់ផ្គង់ផលិតផលប្រេងចម្រាញ់ដើម្បីផ្តល់ផលប្រយោជន៍ជូនដល់បណ្តាប្រទេសនានាលើពិភពលោក ។
ក្នុងនាមជាប្រទេសធំដែលមានទំនួលខុសត្រូវ ភាគីចិននឹងធ្វើការជាមួយភាគីរុស្ស៊ីនិងអាមេរិកដើម្បីអនុវត្តដោយគ្រប់ជ្រុងជ្រោយនូវគំនិតឯកភាពរួមដែលសម្រេចបាន ក្នុងកិច្ចជំនួបរវាងប្រមុខរដ្ឋនៃប្រទេសទាំងបី ក៏ដូចជាធ្វើកិច្ចខិតខំប្រឹងប្រែងរួមក្នុងការឆ្ពោះទៅរកការកសាងពិភពលោកឱ្យកាន់តែល្អប្រសើរ ។ នេះមិនត្រឹមតែបានបង្ហាញពីទំនួលខុសត្រូវរបស់ប្រទេសធំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្របតាមការរំពឹងទុករបស់ពិភពលោកផងដែរ ៕

ប្រភព ៖ (CCFR)
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច