ភ្នំពេញ ៖ រថយន្តសាំយ៉ុងមួយគ្រឿងដឹកកូនមានរស់ ចំនួន៨០០០ក្បាល ដែលឈ្មួញនាំចូលមកពីប្រទេសវៀតណាម ដោយពុំមានលិខិតអនុញ្ញាត ត្រូវបានក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចាប់ឃាត់ កាលពីយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅលើផ្លូវក្រវ៉ាតក្រុងទី៣ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
រថយន្តមួយគ្រឿងម៉ាក សាំយ៉ុង ពណ៌ស ពាក់ស្លសកលេខ ភ្នំពេញ 2F-8563 ដឹកកូនមានរស់ចំនួន៨០០០ក្បាល ដែលនាំចេញពីប្រទេសវៀតណាម តាមច្រករបៀង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ឆ្ពោះទៅលក់ចែកចាយបន្តនៅខេត្តកំពង់ស្ពឺ ពុំមានលិខិតអនុញ្ញាតឱ្យនាំចូលពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលផ្ទុយទៅនឹងច្បាប់ស្ដីពីសុខភាពសត្វ និងផលិតកម្មសត្វ ត្រូវបានក្រុមអន្តរាគមន៍ចាប់ឃាត់ ។
រថយន្តនិងកូនមាន់ ត្រូវបានមន្ត្រីជំនាញនាំយកវត្ថុតាងទៅរក្សាទុកនៅចត្តាឡីស័ករបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ ៕

ដោយ៖ សូរិយា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច