ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ចំនួន ១០ ដូចខាងក្រោម ៖

១- សៀមគំរាមខ្មែរច្រើនដងហើយ តែវាមិនហ៊ានវ៉ៃខ្មែរទៀតទេ ពាក្យបុរាណខ្មែរពោលថាឆ្កែព្រុសមិនដែលខាំ?
២- ទាហ៊ានសៀមដែលថាត្រៀមវ៉ៃកម្ពុជាជុំទី៣នាពេលខាងមុខ អាចនឹងមិនកើតឡើងទេ?
៣- ជាង១ឆ្នាំមកនេះកម្ពុជាស្ងាត់តែមិននៅស្ងៀមទេ អ្វីៗបានត្រៀមរួចរាល់ហើយដើម្បីការពារឯករាជ្យនិងអធិបតេយ្យភាពជាតិ។
៤- កម្ពុជាស្រឡាញ់សន្តិភាពតែមិនខ្លាចធ្វើសង្គ្រាមទេ គឺសង្គ្រាមការពារទឹកដីនិងសន្តិភាព។
៥- នាយទាហ៊ានសៀមបានអះអាងថាបានកាន់កាប់១០០%តំបន់ច្រកអានសេះ ការអះអាងរបស់នាយទាហ៊ានសៀមបញ្ជាក់ថាសៀមឈ្លានពានកម្ពុជា?
៦- សៀមឈ្លានពានកម្ពុជា កាន់កាប់ទឹកដីកម្ពុជាមួយចំនួននៅតាមព្រំដែន តែបែរជាសៀមថាកម្ពុជាជាការគំរាមកំហែងសៀមទៅវិញ?
៧- អាងខ្លួនមានប្រៀបកងទ័ពជាងកម្ពុជាសៀមគំរាមកំហែងមកលើកម្ពុជារហូតដូចជាថាត្រៀមយន្តហោះចម្បាំង២៤ម៉ោងដើម្បីប្រតិបត្តិការណ៍ជាដើម។
៨- កម្ពុជាគ្មានF16 Gripen ទេ តែកម្ពុជាកាំភ្លើងផ្លោងចម្ងាយឆ្ងាយដើម្បីឆ្លើយតបទៅសៀមវិញដែរ។
៩- បញ្ហាព្រំដែនកម្ពុជា-សៀម បើសៀមយល់ព្រមទទួលយកលទ្ធផលការងាររបស់JBC ទាំង២នោះការងារនឹងដំណើរការដោយរលូន ប៉ុន្តែដោយសៀមមើលឃើញលទ្ធផលមិនសមតាមបំណងរបស់ខ្លួនទើប សៀមរំលោភបទឈប់បាញ់នៅចុងខែ១២-២០២៦ បំផ្លាញលទ្ធផលវាស់វែងខ័ណ្ឌសីមាព្រំដែនរបស់JBC ទើបធ្វើឲ្យកើតមានបញ្ហារហូតមកដល់សព្វថ្ងៃនេះ?
១០- បើសៀមគោរពអនុសញ្ញា-សន្ធិសញ្ញានិងកំណត់ហេតុបោះបង្គោលព្រំដែនដែលបារាំង-សៀមបានធ្វើកន្លងទៅ នោះនឹងមិនមានបញ្ហាកើតឡើងរវាងប្រទេសទាំង២ទេ៕


ដោយ ៖ លោក សុខ ឥសាន


ចែករំលែក៖