ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករវាងរថយន្តនិងម៉ូតូ និងបុកចូលផ្ទះបណ្តោលឱ្យស្លាប់០១នាក់ឃាត់ខ្លួនអ្នកបើកបររថយន្ត

ចែករំលែក៖

ខេត្តកណ្តាល៖ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវេលាម៉ោង២១និង៣០នាទី នៅចំណុចផ្លូវជាតិលេខ១ចន្លោះគីឡូម៉ែត្រ២២-២៣ស្ថិតនៅភូមិដីឥដ្ឋកោះផុសឃុំដីឥដ្ឋស្រុកកៀនស្វាយ ខេត្តកណ្ដាល បណ្ដាលឲ្យស្លាប់ម្នាក់។

បើតាមសមត្ថកិច្ចបានឱ្យដឹងថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកេីតហេតុខាងលើមានរថយន្ត០១គ្រឿងម៉ាកNISSAN FRONTIER ពណ៍ទឹកប្រាក់មានផ្លាកលេខ កណ្តាល 2B-0667 បើកបរដោយឈ្មោះសោម សំអឿន ភេទ ប្រុស អាយុ៤១ឆ្នាំមានទីលំនៅភូមិស្តៅកន្លែង៥ឃុំដីឥដ្ឋស្រុកកៀនស្វាយ ខេត្តកណ្តាល ក្នុងទិសដៅ អ្នកលឿង- ភ្នំពេញបើកបរក្នុងស្ថានភាពស្រវឹង (0.888 mg/L ) ស្រាប់តែមកដល់ចំណុចកើតហេតុខាងលើ រថយន្តបានរេចង្កូតទៅបុកជាមួយម៉ូតូ០១គ្រឿងម៉ាក HONGDA DREAM C125 ពណ៍ខ្មៅ ឆ្នាំផលិត២០១៨ មានផ្លាកលេខតាកែវ1P-7061បើកបរដោយឈ្មោះ អឿន ឧត្តម ភេទ ប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិសាមគ្គី ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវក្នុងទិសដៅ ភ្នំពេញ- អ្នកលឿង(ផ្ទុយគ្នា)និងបន្តទៅបុកផ្ទះប្រជាពលរដ្ឋបណ្តាលឱ្យស្លាប់អ្នកបើកបរម៉ូតូនៅកន្លែងកើតហេតុត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី។

បច្ចុប្បន្នអ្នកបើកបររថយន្តត្រូវបានមន្ត្រីនគរបាលផ្នែកជំនាញ កំពុង ឃាត់ខ្លួនដើម្បីសាកសួរបន្តនីតិវិធី ហើយទាំងពីរគ្រឿង រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីដោះស្រាយនៅពេលក្រោយ។

សមត្ថកិច្ចសន្និដ្ឋានថាករណីនេះ អ្នកបើកបររថយន្តម៉ាក NISSAN FRONTIER ពណ៍ទឹកប្រាក់ មានផ្លាកលេខ កណ្តាល2B-0667 ជាអ្នកបង្ក៕

ដោយ៖ សូរិយា


ចែករំលែក៖